
ការប្រកួតបាល់ទាត់ពិភពលោក ( FIFA World Cup ) នៅមិនដល់មួយខែទៀតទេ ការទន្ទឹងរបស់លោកអ្នករយះពេល ៤ ឆ្នាំ ជិតមកដល់ហើយ អ៊ីចឹងហើយលោកអ្នកគួតែដឹងបន្ថែមទៀតពីព័ត៌មានដែលទាក់ទងជាមួយនិងពានរង្វាន់កំពូលមួយនេះ។ ថ្ងៃនេះ MerlPlus សូមលើកយក ព័ត៌មានមួយដែលទាក់ទងនៅការរកគ្រាប់បាល់របស់ក្រុមជម្រើសជាតិដែលរកបានច្រើនជាងគេនៅ FIFA World Cup ៖
១. ប្រេស៊ីល ចូលរួមបាន ២០លើក ប្រកួតបាន ១០៤ប្រកួត ឈ្នះ៧០ ស្មើ១៧ ចាញ់១៧ រកបាន ២២១គ្រាប់
២. អាល្លឺម៉ង់ ចូលរួមបាន ១៨លើក ប្រកួតបាន ១០៦ប្រកួត ឈ្នះ៦៦ ស្មើ២០ ចាញ់២០ រកបាន ២២៤គ្រាប់
៣. អ៊ីតាលី ចូលរួមបាន ១៨លើក ប្រកួតបាន ៨៣ប្រកួត ឈ្នះ៤៥ ស្មើ២១ ចាញ់១៧ រកបាន ១២៨គ្រាប់
៤. អាហ្សង់ទីន ចូលរួមបាន ១៦លើក ប្រកួតបាន ៧៧ប្រកួត ឈ្នះ៤២ ស្មើ១៤ ចាញ់២១ រកបាន ១៣១គ្រាប់
៥. អេស្ប៉ាញ ចូលរួមបាន ១៤លើក ប្រកួតបាន ៥៩ប្រកួត ឈ្នះ២៩ ស្មើ១២ ចាញ់១៨ រកបាន ៩២គ្រាប់
៦. អង់គ្លេស ចូលរួមបាន ១៤លើក ប្រកួតបាន ៦២ប្រកួត ឈ្នះ២៦ ស្មើ២០ ចាញ់១៦ រកបាន ៥៦គ្រាប់
៧. បារាំង ចូលរួមបាន ១៤លើក ប្រកួតបាន ៥៩ប្រកួត ឈ្នះ២៨ ស្មើ១២ ចាញ់១៩ រកបាន ៧១គ្រាប់
៨. អ៊ុយរ៉ាហ៉្គាយ ចូលរួមបាន ១២លើក ប្រកួតបាន ៥១ប្រកួត ឈ្នះ ២០ ស្មើ១២ ចាញ់១៩ រកបាន ៧១គ្រាប់
រងចាំមើលទាំងអស់គ្នាថា តើក្រុមប្រទេសណានិងស៊ុតបញ្ចូលទីបានច្រើនជាងគេនៅឆ្នាំនេះ?
ដោយ៖តារា