បងប្អូនគេ! Griezmann បង្ហើបថា បានទៅញាំអាហារពេលល្ងាចជាមួយ Suarez និង Messi

51511
  • Antoine Griezmann មិនមានភាពងាយស្រួលក្នុងការចាប់ផ្តើមនៅក្នុងក្លឹប Barcelona នោះទេ ប៉ុន្តែខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះកំពុងខិតខំកសាងទំនាក់ទំនងល្អជាមួយដៃគូប្រយុទ្ធថ្មីរបស់គាត់ ។

    ខ្សែប្រយុទ្ធវ័យ ២៨ឆ្នាំ Antoine Griezmann ចាប់ផ្ដើមរដូវកាលមិនសូវបានល្អប៉ុន្មាននោះទេសម្រាប់ឆ្នាំដំបូងរបស់ខ្លួនជាមួយក្រុមអ្នកមានបុណ្យ Barcelona បន្ទាប់ផ្លាស់ពីក្រុមគូរប្រកួតប្រជែង Atletico Madrid ក្នុងតម្លៃទិញផ្ដាច់កុងត្រា ១២០ លានអឺរ៉ូ នារដូវក្ដៅនេះ ។ ខណះមានពាក្យចរចាអារ៉ាមជាច្រើនបាននិយាយថា ខ្សែប្រយុទ្ធចំណូលថ្មីរូបមិនមានទំនាក់ទំនងល្អជាមួយកីឡាករមានឥទ្ធិពលនៅក្នុងក្រុម Lionel Messi ខណះ Griezmann កំពុងព្យាយាមបង្កើតភាពស្និតស្នាលជាមួយដៃគូរប្រយុទ្ធរបស់ខ្លួន ។

    Griezmann និយាយទៅកាន់ UEFA.com ថា៖ “ ខ្ញុំពិតជាខ្មាស់អៀនណាស់ ហើយខ្ញុំក៏មិនពូកែនិយាយជាមួយមនុស្សដែរ ។ ខ្ញុំមិនមែនជាប្រភេទមនុស្សដែលចាប់ផ្តើមការសន្ទនាទេ ។ ប៉ុន្តែ Leo ( Lionel Messi ) , Luis ( Luis Suarez ) និងខ្ញុំកំពុងស្គាល់គ្នា ហើយយើងបានទៅញាំអាហារពេលល្ងាចជាមួយគ្នា ” ។

    អតីតកីឡាករឈ្នះពាន FIFA World Cup ជាមួយក្រុមជម្រើសជាតិបារាំងកាលពីឆ្នាំ២០១៨ នៅរុស្ស៊ី រូបនេះបានបន្ថែមទៀតថា៖ “ទំនាក់ទំនងរបស់យើងនឹងកាន់តែប្រសើរឡើងតាមពេលវេលា ហើយវាច្បាស់ណាស់ថា អ្វីដែលកើតឡើងនឹងធ្វើឱ្យយើងមានអារម្មណ៍សុខស្រួលនៅលើទីលាន ” ៕

    ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី