
អនាគតរបស់កីឡាករសញ្ជាតិបារាំងគឺជាប្រធានបទដ៏ក្តៅគគុកមួយនៃការពិភាក្សា ហើយការអធិប្បាយរបស់កីឡាករសញជាតិអាហ្សង់ទីននឹងអាចធ្វើអោយការរំពឹងទុកនៃការផ្លាស់ប្តូរទៅទីកីឡាដ្ឋាន Camp Nou កាន់តែមានភាគរយខ្ពស់ ។
ខ្សែប្រយុទ្ធ Lionel Messi បានសរសើរ Antoine Griezmann ថាជាខ្សែប្រយុទ្ធម្នាក់ក្នុងចំណោមខ្សែប្រយុទ្ធដ៏ឆ្នើមបំផុតក្នុងចំណោមរបាយការណ៍ដែលទាក់ទងដែលកីឡាករផ្ទេរទៅកាន់ក្រុម Barcelona ។ Griezmann ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្រុមម្ចាស់ជើងឯកនៅក្របខ័ណ្ឌ Liga នៅរដូវកាលក្ដៅខាងមុខនេះ ។
Messi បាននិយាយពីកីឡាករអន្តរជាតិបារាំងរូបនេះថាគាត់ជាកីឡាករល្អបំផុតក្នុងពិភពលោក ហើយគាត់ក៏សប្បាយរីករាយក្នុងការមានកីឡាករវ័យ ២៧ ឆ្នាំ រូបនេះរួមរស់នៅឯកីឡាដ្ឋាន Camp Nou ជាមួយគ្នា ៕
ដោយ៖តារា