
យោងតាមការសែត L’Equipe du Soir របស់បារាំងបានឱ្យដឹងថា Paris Saint-Germain បានបើកកិច្ចចរចាជាមួយកីឡាករខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លិប Bayern Munich ។
ពួកគេកំពុងតែចង់បានខ្សែប្រយុទ្ធអន្តរជាតិប៉ូឡូញរូបនេះក្នុងករណីបើ Edinson Cavani សម្រេចចិត្តចាកចេញពីក្លិបនៅរដូវក្តៅនេះ។ ហើយ Cavani ក៏ត្រូវបានលោក Diego Simeone គ្រូបង្វឹកក្រុម Atletico Madrid ដាក់គោលដៅចង់បានធំជាងគេរបស់ក្លឹបនៅរដូវកាលក្រោយនេះ បើសិនជា Antoine Griezmann នឹងចាកចេញទៅ Barcelona ពិតមែននោះ ៕
ដោយ៖តារា