មុនប៉ះគ្នា Simeone ថា៖ Cristiano Ronaldo គឺជាលេខ ១ នៅក្នុងលោក ដែលអស្ចារ្យបំផុត

41114
  • Atletico Madrid នឹងត្រូវជួបជាមួយសត្រូវចាស់ Cristiano Ronaldo ម្តងទៀតនាព្រឹកយប់ថ្ងៃអង្គារនេះ ប៉ុន្តែលោក Diego Simeone បានសង្កត់ធ្ងន់ថា ក្រុមរបស់លោកបានធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលី ដើម្បីប្រឈមនឹងក្រុម Juventus ហើយពួកគេនឹងមិនផ្តោតលើបុគ្គលឡើយ ។

    គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនវ័យ ៤៩ឆ្នាំរូបនេះក៏បានកោតសរសើរយ៉ាងខ្លាំងដល់កំពូលតារាបាល់ទាត់ព័រទុយហ្កាល់វ័យ ៣៤ឆ្នាំរូបនេះ និងបានដាក់ឈ្មោះ Ronaldo ថា ជាកីឡាករឆ្នើមបំផុតនៅលើពិភពលោកដោយសារតែសមត្ថភាពដ៏អស្ចារ្យរបស់គាត់ ។ ខណះនាវេលាព្រឹកម៉ោង ៣ៈ០០ ទាបភ្លឺនេះ ក្រុមសេះបង្កង់ Juventus នឹងត្រូវបើកទ្វាកីឡដ្ឋាន Allianz Stadium ទទួលក្រុមខ្លាំងអេស្ប៉ាញ Atletico Madrid ក្នុងជំនួបជើងទី២ នៃការប្រកួតក្របខណ្ឌ UEFA Champions League ។

    លោក Simeone បានប្រាប់សន្និសីទកាសែតមុនការប្រកួតថា៖ “ ( Cristiano Ronaldo ) គឺជាជើងឯក ហើយយើងមិនអាចនិយាយអ្វីបានទេ ។ គាត់គឺជាលេខមួយដែលអស្ចារ្យបំផុត និងតែងតែធ្វើឱ្យមានភាពខុសគ្នា ។ ខ្ញុំមិនគិតថាវាជាប្រកួត Ronaldo ទល់នឹង Atletico ទេ ព្រោះយើងបានមកប្រកួតជាមួយ Juve ” ៕

    ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី