Mbappe ៖ ខ្ញុំមិនសមនឹងឈ្នះពាន Ballon d’Or នៅឆ្នាំនេះទេ ប៉ុន្តែនៅតែមានពេលវេលាដើម្បីឈ្នះវា

28164
  • តារាឆ្នើមវ័យក្មេង Kylian Mbappe របស់ក្លឹប Paris Saint-Germain បានអះអាងឱ្យដឹងថា គាត់មិនសមនឹងទទួលបានពានរង្វាន់ Ballon d’Or នៅឆ្នាំនេះនោះទេ ប៉ុន្តែគិតថា ខ្លួនអាចទទួលបានកិត្តិយសនេះនៅពេលអាជីពរបស់ខ្លួនរីកចម្រើនខ្លាំងជានេះ ។

    កីឡាករវ័យ ២០ ឆ្នាំរូបនេះស្ថិតក្នុងចំណោមកីឡាករ ៣០ រូបដែលត្រូវបានជម្រើសរើសសម្រាប់ពានរង្វាន់នេះដោយខ្សែការពារ Virgil van Dijk របស់ក្រុម Liverpool មានភាគរយខ្ពស់ជាងគេក្នុងការដណ្តើមបានពានរង្វាន់ ដោយឈរនៅពីលើកីឡាករ Lionel Messi របស់ក្រុម Barcelona និងកីឡាករ Cristiano Ronaldo របស់ក្រុម Juventus ។ ប៉ុន្តែ Mbappe យល់ថា ឱកាសរបស់គាត់ក្នុងការឈ្នះពានរង្វាន់ គឺតិចណាស់ ។

    នៅពេលត្រូវបានគេសួរថា តើគាត់អាចឈ្នះពានរង្វាន់ Ballon d’Or នៅឆ្នាំនេះដែរឬទេ? Mbappe បានប្រាប់ Ouest France ថា៖ “ ឆ្នាំនេះ? អ្នកត្រូវតែមានភាពប្រាកដនិយម ខ្ញុំមិនសមនឹងវាទេ ។ មានកីឡាករដែលបានធ្វើច្រើនជាងនេះ ។ ជាមួយ PSG យើងមិនបានឈ្នះពានរង្វាន់ថ្នាក់ជាតិទាំងអស់នោះទេ ហើយនៅក្នុងក្របខ័ណ្ឌ Champions League យើងខកចិត្ត ” ។

    ម្ចា់ស់ពានរង្វាន់កីឡាករវ័យក្មេងឆ្នើមរូបនេះបានបន្ថែមថា៖ ” ប្រាកដណាស់នៅកម្រិតបុគ្គលខ្ញុំបានឈ្នះពានរង្វាន់ជាច្រើន ប៉ុន្តែបាល់ទាត់មិនមែនលេងតែម្នាក់ឯងទេ ហើយត្រូវតែទទួលយកវា ។ ខ្ញុំនៅតែមានពេលវេលាដើម្បីឈ្នះវា ខ្ញុំមិនប្រញាប់ទេ វាមិនមែនជាអ្វីដែលខ្ញុំបំភ្លេចមិនបាននោះទេ ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី