ក្លឹបសូល​ទីឡូអង្គរនាំយកកីឡាករ​ វេស្ទើនភ្នំពេញ ​ពីរូបបន្ថែមទៀត

47626
  • កាលពីម្សិលមិញក្លឹបរបស់កីឡាករជម្រើសជាតិជប៉ុន Honda ក្លឹប សូលទីឡូអង្គរ ទើបតែចុះកុងត្រានាំយកអតីតកីឡាករជម្រើសជាតិអាយុក្រោម ១៦ ឆ្នាំ អ្នកចាំទីដៃស្អិត គង់ រ៉ាហ្វាត ពីក្លឹបអគ្គីសនីកម្ពុជា ។

    មិញៗនេះក្លឹបបាល់ទាត់ដែលមានកីឡាដ្ឋាននៅឯទីក្រុងអង្គរ ក្លឹប សូលទីឡូអង្គរ បានបន្ដចុះកុងត្រាកីឡាករពីររូបបន្ថែមទៀត សម្រាប់ចូលរួមពានរង្វាន់លីគកំពូលកម្ពុជា និង ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ឆ្នាំ២០១៨ នេះ គឺកីឡាករ នាង ផានិត និង ឡុង បុរាណ។

    – ឈ្មោះ ៖ នាង ផានិត
    – ថ្ងៃខែឆ្នាំកំណើត ៖ ១៩-មេសា-១៩៩៧
    – ទីកន្លែងកំណើត ៖ រាជធានីភ្នំពេញ
    – តួនាទី ៖ អ្នកចាំទី
    – ជនជាតិ ៖ ខ្មែរ
    – អតីតក្លិប ៖ វេស្ទើនភ្នំពេញ

    Image may contain: 3 people, people standing

    – ឈ្មោះ ៖ ឡុង បូរាណ
    – ថ្ងៃខែឆ្នាំកំណើត ៖ ១៧-តុលា-១៩៩១
    – ទីកន្លែងកំណើត ៖ រាជធានីភ្នំពេញ
    – តួនាទី ៖ ខ្សែការពារ
    – ជនជាតិ ៖ ខ្មែរ
    – អតីតក្លិប ៖ វេស្ទើនភ្នំពេញ

    Image may contain: 3 people, people standing

    បញ្ជាក់ក្លឹប សូលទីឡូអង្គរ កាលពីរដូវកាលមុនលេងនៅលីគលំដាប់ទីពីររបស់កម្ពុជា ក្រោយទទួលបានជើងឯករងក្លឹបមួយនេះនិងឡើងមកលេងនៅលីគកំពូលកម្ពុជាជាលើកដំបូង ជាមួយក្លឹបអ្នកមាន វិសាខា ៕

    ដោយ៖ តារា

    រូបភាព៖ Soltilo Angkor FC

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី