គ្រូបង្វឹកអាល្លឺម៉ង់៖ ខ្ញុំសោកស្ដាយដែលបានប្រៀបធៀបរវាង Gotze ជាមួយ Messi កាលពី ២០១៤

13808
  • គ្រូបង្វឹក Joachim Low បាននិយាយថា គាត់មានការសោកស្តាយដែលបានបង្ហាញពីដំបូន្មានរបស់គាត់ចំពោះ Mario Gotze ជាសាធារណៈ មុនពេលនាំយកគាត់ទៅចូលរួមការប្រកួត World Cup ឆ្នាំ ២០១៤។

    Related image

    Gotze បានប្ដូរចូលលេងដើម្បីស៊ុតបញ្ចូលទីបានមួយគ្រាប់ជួយឲ្យអាល្លឺម៉ង់ទទួលជ័យជម្នះក្លាយជាងជើងឯកក្នុងលទ្ធផល ១-០ លើអាហ្សង់ទីន។ ក្រោយមក Low បានបង្ហើបឲ្យដឹងថា គាត់បានប្រាប់ខ្សែបម្រើប្រយុទ្ធរូបនេះថា៖ “បង្ហាញពិភពលោកឲ្យឃើញថា អ្នកខ្លាំងជាង Messi”។ បន្ទាប់ពីនោះមក តារាប្រយុទ្ធរបស់ Bayern München រូបនេះមិនអាចឈានដល់កម្រិតខ្ពស់ដូចមុនទៀតឡើយ ហើយនៅឆ្នាំ ២០១៦ គាត់បានវិញត្រឡប់ទៅកាន់ក្លឹបចាស់ Borussia Dortmund វិញ ក្រោយពីមិនបានចូលលេងនៅកីឡដ្ឋាន Allianz Arena ។

    Related image

    យោងតាមគេហទំព័រ Goal គ្រូ Low បានឲ្យដឹងនៅក្នុងព្រឹត្តិការណ៍ Bild100sport ក្នុងទីក្រុងប៊ែកឡាំងថា គាត់មានអារម្មណ៍ថា គាត់ប្រហែលជាមានចំណែកនៃការធ្លាក់ចុះនៃទម្រង់លេងរបស់ Gotze ។ គ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់រូបនេះត្រូវបានគេដកស្រង់សម្តីដែលគាត់បានថា៖ “វាជាកំហុសរបស់ខ្ញុំ ដែលនិយាយអំពីប្រយោគនោះជាសាធារណៈបន្ទាប់ពីនោះមក ។ អ្វីដែលខ្ញុំបាននិយាយមិនបានជួយ Mario អំឡុងរយៈពេលប៉ុន្មានខែបន្ទាប់ពីនោះទេ។ គាត់តែងតែត្រូវបានគេធ្វើការប្រៀបធៀបជានិច្ច ហើយការស៊ុតបាល់បញ្ចូលទីច្រើនគ្រាប់បានក្លាយទៅជាបន្ទុកមួយសម្រាប់គាត់”។

    Image result for Joachim Low with Mario Gotze

    Gotze មិនបានជាប់ក្នុងក្រុមជម្រើសជាតិនៅឆ្នាំនេះទេ ហើយ Low បាននិយាយនៅរដូវកាល ២០១៧/១៨ នេះថា គាត់មិនមែនដូច Mario Gotze ដែលយើងទាំងអស់គ្នាចង់ឃើញនោះទេ ៕

    ដោយ៖តារា

    ប្រភព :
    foxsportsasia
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី