តារាស្រីកូរ៉េទាំង ៣ រូបនេះ សម្រេចបញ្ចប់ជីវិតទាំងមិនអាលោះអាល័យក្នុងឆ្នាំ២០១៩នេះ

14343

នៅក្នុងឆ្នាំ ២០១៩ នេះ មានតារាស្រីកូរ៉េ ៣ រូប ដាច់ចិត្តបញ្ចប់ជីវិតរបស់ខ្លួន គ្មានញញើតដៃ ដោយសារជំងឺធ្លាក់ទឹកចិត្ត ។
១-តារាសម្ដែង Jeon Min Sun

តារាស្រីជើងចាស់ Jeon Mi Seon ដែលមានកេរ្ដិ៍ឈ្មោះល្បីល្បាញខ្លាំងតាមរយៈខ្សែភាពយន្ដរឿង នំប័ុងបញ្ចាំស្នេហ៍ ត្រូវបានគេប្រទះឃើញស្លាប់ នៅក្នុងសណ្ឋាគារមួយ កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ក្នុងវ័យ ៤៩ ឆ្នាំ ដោយសារតែជំងឺបាក់ទឹកចិត្ត ដែលកើតចេញពីបញ្ហានៅក្នុងគ្រួសារ ។
២-តារាចម្រៀង Sulli អតីតសមាជិកក្រុមចម្រៀង F(X)

ស្រីស្អាត Sulli បានធ្វើអត្តឃាតបញ្ចប់ជីវិតរបស់ខ្លួន នារសៀលថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០១៩ ក្នុងវ័យ ២៥ ឆ្នាំ ដោយសារជំងឺធ្លាក់ទឹកចិត្ត។ មហាជន និង ​អ្នក​គាំទ្រ​របស់ Sulli បាន​ដឹង​ច្បាស់​ណាស់​ថា តារាចម្រៀង​ស្រី​រូប​នេះ បាន​ទទួល​រង​ជំងឺ​ផ្លូវចិត្ត​នេះចាប់​តាំង​ពី​អំឡុង​ឆ្នាំ ២០១៥ មក​ម្ល៉េះ អំឡុងពេលដែលនាងមានទំនាក់ទំនងស្នេហាជាមួយតារាប្រុសម្នាក់ ដែលមានអាយុបងនាងដល់ទៅ ១៤ឆ្នាំ ។
៣-តារាចម្រៀង Goo Hara អតីតសមាជិកក្រុម KARA

ចំណែកឯ Goo Hara វិញត្រូវបានប្រទះឃើញស្លាប់នៅក្នុងផ្ទះរបស់នាង នាល្ងាចថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងវ័យ ២៨ ឆ្នាំ ។ នាងធ្លាប់បានប៉ុនប៉ង​ធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯង កាលពីថ្ងៃទី ២៦ ខែឧសភា ម្ដងរួចមកហើយ ប៉ុន្ដែសំណាងល្អដែលនាង ត្រូវបានគេជួយសង្គ្រោះទាន់ពេលវេលា ។

ដោយ៖ នីតា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus

អត្ថបទទាក់​ទង

  • អត្ថបទថ្មី