
អ្នកចាំទីដៃទី១ក្លិបបឹងកេត ស៊ូ យ៉ាទី អាចនឹងត្រូវសម្រាករយៈពេលពី១ទៅ២សប្ដាហ៍ ក្រោយទទួលរងរបួសភ្លាត់សាច់ដុំភ្លៅហើយត្រូវផ្លាស់ប្ដូរចេញភ្លាមៗនៅនាទី ៥៧ ក្នុងអំឡុងពេលប្រកួតទល់នឹងក្រុមព្រះខ័នរាជស្វាយរៀងកាលពីថ្ងៃទី២០ ខែឧសភា។
លទ្ធផលពីការពិនិត្យរបស់គ្រូពេទ្យបង្ហាញថា យ៉ាទី ភ្លាត់សសៃពួរសាច់ដុំភ្លៅខាងក្រោយនិងដាច់ផ្នែកតូចៗនៃជាលិកា។ ដូច្នេះត្រូវធ្វើការសម្រាកនិងធ្វើលំហាត់ឲ្យបានត្រឹមត្រូវតាមវេជ្ជបញ្ជារ។ ក្រោយការប្តូរចេញរបស់ យ៉ាទី ក្រុមការពារតំណែងជើងឯកបឹងកេត បានវាយបកយកឈ្នះស្វាយរៀង ដោយលទ្ធផល ៣ ទល់និង ១ ស្ទើរមិនគួរឲ្យជឿ ៕
ដោយ៖តារា