រាជរដ្ឋាភិបាលកម្ពុជា ស្វាគន៍ជានិច្ចរាល់គម្រោងវិនិយោគថ្មី​ទាំងអស់របស់មហាមិត្តចិន

90139
  • រាជរដ្ឋាភិបាលកម្ពុជាស្វាគន៍គម្រោងវិនិយោគថ្មី​បន្ថែ​មទៀតពីប្រទេសចិន ខណៈដែលកម្ពុជានៅមានសក្តានុពល និងកា​លានុវ​ត្តភា​ពជា​ច្រើន​ទៀ​ត​​ក្នុងការវិនិយោគ ។ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម​ Lyu Xinhua​ ប្រធានក្រុមប្រឹក្សាជំរុញកិច្ច សហប្រតិបត្តិការត្បូង-ត្បូង (Council for Promoting South-South Cooperation) នៃសា​ធា​រ​ណ​រ​ដ្ឋ​ប្រ​ជា​មា​និតចិននាពេលថ្មីៗនេះ នៅទីស្តីការក្រសួងសេដ្ឋកិច្ច ឯកឧត្តមអគ្គបណ្ឌិតស ភាចារ្យ​ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាន ប្រាប់ភាគីចិនថា ​ដើម្បីទាក់ទាញ និងជំរុញការវិនិយោគ រាជរដ្ឋាភិបាល កម្ពុជាបាន និងកំពុង​ខិតខំ​ធ្វើ​កំណែ​ទម្រ​ង់​លើ​គ្រប់វិស័យទាំងក្នុងក្របខ័ណ្ឌគោលនយោបាយ គតិយុត្ត និងបច្ចេកទេស ។ ទន្ទឹមនេះ ក្រសួ​ង​-ស្ថាប័នពា​ក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុ​ជាក៏បានត្រៀមខ្លួនជាស្រេចដើ​ម្បីសហការជាមួ​យភា​គី​ចិ​ន​ហើយនាពេល ឆាប់ៗខាងមុខនេះ ភាគីទាំងពីរនឹងរួមគ្នា រៀបចំវេទិកាសេដ្ឋកិច្ច និងពាណិជ្ជក​ម្មក​ម្ពុ​ជា​-ចិន និងបង្កើតយន្តការសម្របសម្រួលមួយដើម្បីជំរុញ និងទាក់ទាញការវិនិយោគ ។

    ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា គម្រោ​ង​វិ​និ​យោ​គពីប្រ​ទេសចិនបានរួ​មវិភាគទានយ៉ាង​ធំធេងដ​ល់ការអ​ភិ​វឌ្ឍនៅកម្ពុជា និងរួមចំណែកជួយឱ្យ​ក​ម្ពុ​ជាសម្រេច បាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងប្រកបដោយចីរភាពព្រមទាំង បានបង្កើតការងារ និងផ្តល់ប្រភពចំណូលសម្រាប់ទ្រទ្រង់ ជីវភាពរបស់ប្រជាជនកម្ពុជា ។
    ឯកឧត្តម​ Lyu Xinhua​ បានជម្រាបឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ថា ក្រុមប្រឹក្សាជំរុញកិច្ចសហប្រតិបត្តិការត្បូង-ត្បូង នៃសាធារណរដ្ឋប្រជាមានិតចិន​ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៤ និងជាស្ថាប័នមួយដែលបំពេញបេសក​កម្មតាមការ​តម្រង់​ទិស​របស់ក្រសួងការបរទេសចិន ។
    ក្រុមប្រឹក្សានេះ គឺជាស្ពានតភ្ជាប់រវាង ក្រុមហ៊ុន និងស្ថាប័ន នៃប្រទេសចិន ជាមួយក្រុមហ៊ុន និងស្ថាប័ន នៃប្រទេសកំពុងអភិវឌ្ឍន៍ ដោយមានមុខងារជំរុញ កិច្ចសហប្រតិបត្តិ​ការរវាង​ប្រទេស​ចិន និងប្រទេសកំពុងអភិវឌ្ឍន៍ក្នុងវិស័យជាច្រើន មានដូចជា វិស័នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ អប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ជាដើម។
    ឯកឧត្តម Lyu Xinhua បានសង្កេតឃើញថា មានក្រុមហ៊ុនចិនរាប់ពាន់បានមកដា​ក់ទុនវិ​និយោ​គនៅកម្ពុជា ដែលមានគម្រោងវិនិយោគគ្របដណ្តប់ស្ទើរតែលើគ្រប់វិស័យ។ មាន​ក្រុ​ម​ហ៊ុ​​នចិនជាច្រើនទៀត ក៏មានចំណាប់អារម្មណ៍មក វិនិយោគនៅកម្ពុជាដែរ ។ ជាមួយគ្នានេះ ឯក​ឧត្តម​ Lyu Xinhua​ យល់ឃើញថា ការវិនិយោគលើធនធាន​មនុស្ស​ដើ​រ​តួ​នា​ទីយ៉ាងសំខាន់ និងជាកត្តាគន្លឹះមួយរួមចំណែកក្នុងការជួយទ្រទ្រង់ និងជំរុញកំណើ​ន​សេ​ដ្ឋ​កិ​ច្ច​ប្រ​​កបដោយចីរភាព ។

    ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា ក​ម្ពុ​ជា និ​ងចិន គឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាដៃគូកសាងសហគមន៍ជោគ​វាស​នាតែ​មួ​យ។ កម្រិតនៃកិច្ចសហប្រតិបត្តិការរវាង ប្រទេសយើងទាំងពីរនាពេលបច្ចុប្បន្នបាន​ឈាន​ដល់​ក​ម្រិ​​​តកំពូលដែលមិនធ្លាប់មានពីមុនមក។ ចំពោះការវិនិយោគផ្ទាល់ពីបរទេសកន្លង ម​កក្នុង​មួយ​ឆ្នាំ​ៗ មានក្រុមហ៊ុនចិនរាប់រយបានចុះបញ្ជីវិនិយោគនៅកម្ពុជា ដែលមានដើមទុន វិនិយោគរាប់ពាន់លា​ន​ដុល្លារអាម៉េរិក ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី