
Lionel Messi និង Cristiano Ronaldo បានឈ្នះពានរង្វាន់ Ballon d’Or នៅក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែ ខ្សែប្រយុទ្ធក្លឹប Chelsea កីឡាករ Eden Hazard បានពន្យល់ពីអ្វីដែលគាត់ត្រូវធ្វើ បើចង់ឈ្នះពានរង្វាន់នេះ។
Hazard បានជាប់ឈ្មោះក្នុងបញ្ជីដើម្បីដណ្ដើមពានរង្វាន់ Ballon d’Or នេះក្នុរយះពេលបីដងក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ ប៉ុន្តែគាត់មិនបានឈ្នះពានបុគ្គលធំបំផុតក្នុងវិស័យបាល់ទាត់នេះឡើយ ។ Hazard បានស៊ុតបញ្ចូលទីបានតែ ១២ គ្រាប់ និង បញ្ចូនបាល់ឲ្យគេស៊ុតបាន ៤ លើក ប៉ុណ្ណោះក្នុងរដូវកាលនេះ ប៉ុន្តែគាត់គិតថាគាត់ត្រូវមានភាពអាត្មានិយមជាងនេះ ប្រសិនបើគាត់ចង់ឈ្នះពានរង្វាន់មួយនេះ ។
Hazard បានប្រាប់ទៅ BBC ថា៖ ” គាត់ ( ឪពុក ) តែងតែប្រាប់ខ្ញុំថា ប្រហែលជាវាជាការពិត។ ខ្ញុំគិតថាក្នុងបាល់ទាត់ឥឡូវនេះប្រសិនបើអ្នកចង់ឈ្នះអ្វីមួយដូចជា Ballon d’Or ឬ ជាអ្នករកគ្រាប់បាល់បានច្រើន អ្នកត្រូវតែស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន ។ ប៉ុន្តែខ្ញុំមិនចូលចិត្តបែបនេះទេ “។
គួបញ្ជាក់ផងដែរថា កីឡាករអន្តរជាតិប៊ែលហ្ស៊ិករូបនេះបានបង្ហាញខ្លួនបាន ២៩៩ ប្រកួត សម្រាប់ក្រុមតោខៀវ Chelsea ដោយរកបាន ៨៨ គ្រាប់ និង បញ្ចូនបាល់ឲ្យគេស៊ុតបាន ៧៥ ដង ៕
ដោយ៖តារា