Harry Kane បានបំបែកកំណត់ត្រាពិសេសមួយជាមួយ Spurs នៅ Champions League

25464
  • Harry Kane បានក្លាយជាកីឡាករដែលរកបាន ២០ គ្រាប់លឿនបំផុតរបស់ក្លឹប Tottenham Hotspur នៅ UEFA Champions League ខណៈដែលរូបគេបានបង្ហាញទម្រង់លេងដ៏ល្អនៅក្នុងជ័យជម្នះ ៤-២ ទល់នឹងក្រុម Olympiacos កាលពីព្រឹកយប់មិញនេះ ។

    ក្រុមថ្មីរបស់លោក Jose Mourinho ត្រូវបានក្រុមខ្លាំងរបស់ក្រិក Olympiacos នាំមុខ ២-០ ក្នុងរយះពេលត្រឹមតែ ១៩ នាទីប៉ុណ្ណោះកាលពីយប់ថ្ងៃអង្គារ ខណះខ្សែប្រយុទ្ធជួរមុខរបស់ Spurs បានរកគ្រាប់បាល់តាមស្មើវិញនៅដើមតង់ទី ២ មុនពេលដែលកីឡាកររូបនេះបន្ថែមមួយគ្រាប់ទៀតនៅនាទីទី ៧៧ ។ ២គ្រាប់ដ៏សំខាន់ទាំងពីរនេះមានន័យថា ពេលនេះ Kane បានឈានដល់ ២០ គ្រាប់នៅ Champions League បន្ទាប់ពីបង្ហាញខ្លួនបាន ២៤ ប្រកួតប៉ុណ្ណោះ ។ ក្នុងកំណត់ត្រានេះបានធ្វើឱ្យកីឡាករវ័យ ២៦ ឆ្នាំរូបនេះរកបាន ២០ គ្រាប់ក្នុង ២ ប្រកួតតិចជាងម្ចាស់កំណត់ត្រាចាស់ គឺលោក Alessandro Del Piero និង ៣ ប្រកួតតិចជាងលោក Ruud van Nistelrooy ។

    Harry Kane បានរកគ្រាប់បាល់ Champions League លើកដំបូងរបស់គាត់នៅខែវិច្ឆិកាឆ្នាំ ២០១៦ ទល់នឹងក្រុម AS Monaco ហើយគាត់បានបន្តរកគ្រាប់បាល់ជាហូហែរនៅក្នុងពានអឺរ៉ុបក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ ។ នៅក្នុងយុទ្ធនាការឆ្នាំ ២០១៧/១៨ កីឡាករអង់គ្លេសរូបនេះបានរកបាន ៧ គ្រាប់ក្នុងការបង្ហាញខ្លួន ៧ ប្រកួត ខណៈ Kane បានបន្ថែម ៥ គ្រាប់ទៀតកាលពីរដូវកាលមុននៅពេលដែលក្រុមមាន់ខ្នាយមាស Spurs ឈានដល់វគ្គផ្តាច់ព្រ័ត្រ ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី