
អ្នកឆ្លើយឆ្លងព័ត៌មានរបស់ BBC Sports លោក David Ornstein ជឿជាក់ថាក្រុមកាំភ្លើងធំ Arsenal បានផ្តោតអារម្មណ៍ខ្លាំងទៅលើតំណែងអ្នកចាត់ការ។
លោក Unai Emery ដែលទើបផុតកុងត្រាជាមួយក្លឹបអ្នកមាន PSG ក៏ធ្លាប់បានដឹកនាំក្លឹប Sevilla , Valencia និង ក្លឹប Spartak Moscow ផងដែរ។ ជាមួយនឹង Sevilla គាត់បាននាំឲ្យក្លឹបយក្សរបស់អេស្ប៉ាញមួយនេះឈ្នះពានរង្វាន់ UEFA Europa League ចំនួនបីលើកផងដែរ ។ កាលពីថ្មីៗនេះយោងទៅតាម Evening Standard បានរាយការណ៍ថាបុរសវ័យ ៤៦ ឆ្នាំ រូបនេះបានទៅដល់ទីក្រុងឡុងដ៍កាលពីថ្ងៃចន្ទហើយ ដើម្បីពិភាក្សាជាមួយ Arsenal អំពីព័ត៌មានលម្អិតទាក់ទងនឹងអនាគតរបស់គាត់ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ Arsenal ។
យោងតាមប្រភពព័ត៌មានរបស់អេស្ប៉ាញ Marca មួយទៀតបាននិយាយថា អតីតបេក្ខជនអ្នកចាត់ការការលោក Mikel Arteta ត្រូវបានបដិសេធដោយលោក Ivan Gazidis និង Stan Kroenke ដែលបានសម្រេចថាវានឹងក្លាយជាហានិភ័យមួយព្រោះលោកមិនសូវបទពិសោធន៍ច្រើន ហើយក្លឹបកាំភ្លើងធំត្រូវការអ្នកចាត់ការដែលមានបទពិសោធន៍ច្រើនដើម្បីមកដឹកនាំក្លឹបយក្សរបស់អង់គ្លេសមួយនេះ ៕
ដោយ៖តារា