
ក្រុម La Roja ( ជម្រើសជាតិអេស្ប៉ាញ ) កំពុងតែសម្លឹងរកពានរង្វាន់អន្តជាតិលើកទី៤ របស់ខ្លួនក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះនៅប្រទេសរុស្ស៊ី ប៉ុន្តែខ្សែប្រយុទ្ធរបស់ Chelsea និងគ្មានវត្តមានឡើយនៅខែក្រោយនេះ ។
ខ្សែប្រយុទ្ធ Alvaro Morata របស់ក្រុមតោខៀវ Chelsea គឺមិនស្ថិតនៅក្នុងបញ្ជីឈ្មោះ ២៣ នាក់ចុងក្រោយរបស់ក្រុមជម្រើសជាតិអេស្ប៉ាញសម្រាប់ការប្រកួត World Cup ឆ្នាំ 2018 ឡើយ ។ អតីតខ្សែប្រយុទ្ធរបស់ក្លឹប Real Madrid រូបនេះបានព្យាយាមលេងឱ្យបានល្អនៅពាក់កណ្តាលរដូវកាលនៃយុទ្ធនាការដំបូងរបស់គាត់នៅកីឡាដ្ឋាន Stamford Bridge ដោយស៊ុតបញ្ចូលទីបានចំនួន ១៥ គ្រាប់ក្នុងការបង្ហាញខ្លួន ៤៧ ប្រកួតសម្រាប់ក្លឹបតោខៀវ Chelsea ក្នុងតម្លៃខ្លួន ៨០ លានដុល្លារ ។
Morata ធ្លាប់បានស៊ុតបាល់បញ្ចូលទី ១៣ គ្រាប់ក្នុងការបង្ហាញខ្លួន ២៣ ប្រកួត សម្រាប់ក្រុមជម្រើសជាតិ អេស្ប៉ាញ ប៉ុន្តែ ខ្សែប្រយុទ្ធ Diego Costa, Iago Aspas និង Rodrigo Moreno ត្រូវបានជ្រើសរើសដោយលោក Julen Lopetegui ដែលជាគ្រូបង្វឹកជំនួសវិញ ។
ខាងក្រោយនេះជាបញ្ជីឈ្មោះកីឡាករ ២៣ នាក់ចុងក្រោយ៖
ខ្សែការពារ៖ Jordi Alba (ក្លឹប Barcelona), Cesar Azpiliqueta (ក្លឹប Chelsea), Dani Carvajal (ក្លឹប Real Madrid), Nacho Fernandez (ក្លឹប Real Madrid), Nacho Monreal (ក្លឹប Arsenal), Alvaro Odriozola (ក្លឹប Real Sociedad), Gerard Pique (ក្លឹប Barcelona), Sergio Ramos ( ក្លឹប Real Madrid )
ខ្សែបម្រើ៖ Thiago Alcantara (ក្លិប Bayern Munich), Sergio Busquets (ក្លឹប Barcelona), Andres Iniesta (ក្លឹប Barcelona), Isco (ក្លិប Real Madrid), Koke (Atletico Madrid), Saul Niguez (Atletico Madrid), David Silva (ក្លឹប Manchester City)
ខ្សែប្រយុទ្ធ៖ Marco Asensio (ក្លឹប Real Madrid), Iago Aspas (ក្លឹប Celta Vigo), Diego Costa (ក្លឹប Atletico Madrid), Rodrigo Moreno (ក្លឹប Valencia), Lucas Vazquez (ក្លឹប Real Madrid) ៕
តើអេស្ប៉ាញអាចដណ្ដើមពានរង្វាន់ FIFA World Cup បានទេនៅឆ្នាំនេះ?
ដោយ៖តារា