ចប់ហើយ! Ousmane Dembele បានរងរបួសជាលើកទី ៦ ក្នុងឆ្នាំ ២០១៩ នេះ

34306
  • Ousmane Dembele បានរងរបួស ហើយត្រូវបានប្ដូរចេញនៅនាទីទី ២៦ នៃការប្រកួតរវាង Barcelona និង Borussia Dortmund លើទឹកដី Camp Nou ។

    កីឡាករសញ្ជាតិបារាំង Dembele  ត្រូវបានជំនួសដោយមិត្តរួមជាតិ Antoine Griezmann ខណះក្រុមរបស់លោក Ernesto Valverde បានយកឈ្នះក្រុមខ្លាំងអាល្លឺម៉ង់ Borussia Dortmund ក្នុងលទ្ធផល ៣ ទល់នឹង ១ ។ ខ្សែប្រយុទ្ធវ័យ ២២ឆ្នាំរូបនេះ បានរបួស បន្ទាប់ពីការប៉ះទង្គិចគ្នាជាមួយកីឡាករ Sergi Roberto ហើយភ្លាមៗនោះត្រូវបានគេប្ដូរចេញតែម្ដង ។ ប្រសិនបើការរងរបួសរបស់គាត់ត្រូវបានបញ្ជាក់ដោយបុគ្គលិកពេទ្យរបស់ក្លិបនោះ វានឹងក្លាយជាការទទួលរងរបួសលើកទី ៦ របស់កីឡាកររូបនេះបើគិតនៅក្នុងឆ្នាំ ២០១៩ នេះ ៕

    ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី