
Manchester City បានឈានទៅដល់ការខិតខំប្រឹងប្រែងយ៉ាងខ្លាំងជាមួយនឹងក្លិប Leicester City សម្រាប់ផ្ទេរ Riyad Mahrez ។ កីឡាករសញ្ជាតិអាល់ហ្ស៊េរីរបស់ក្លឹប Leicester រូបនេះបានជួយឲ្យក្លឹបកញ្ជ្រោងខៀវមួយនេះលើកពានលីគ អង់គ្លេស នៅរដូវកាល ២០១៥-១៦ ។ ក្លឹបមេឃខៀវ Man City ខិតជិតផ្ទេរកីឡាកររូបនេះបានសម្រេចហើយ ប៉ុន្តែត្រូវបរាជ័យវិញក្នុងបញ្ហាតម្លៃផ្ទេរទើបខកខានវិញកាលពីដើមរដូវកាល ។
ប៉ុន្តែបន្ទាប់ពីបរាជ័យក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីខែមករាកន្លងមកនេះក្លឹប Man City នឹងខិតខំប្រឹងប្រែងម្ដងទៀតដើម្បីចុះហត្ថលេខាជាមួយកីឡាករ Mahrez ក្នុងតម្លៃខ្លួន ៦០ លានផោនឲ្យបាននៅរដូវកាលក្ដៅនេះ ៕
ដោយ៖តារា