
បើយោងទៅតាមមិត្តរួមក្រុមរបស់គាត់នៅ Liverpool បាននិយាយថាខ្សែប្រយុទ្ធរូបនេះគឺជាកីឡាករល្អបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ ដោយឈរនៅលើកីឡាករ Cristiano Ronaldo និង កីឡាករ Lionel Messi ។
ខ្សែការពារ Dejan Lovren និយាយថាមិត្តរួមក្រុមរបស់គេគឺកីឡាករ Mohamed Salah គឺជាកីឡាករល្អបំផុតនៅលើពិភពលោក ខណៈដែលក្រុម Liverpool ត្រៀមខ្លួនដើម្បីប៉ះក្រុមយក្សរបស់អេស្ប៉ាញ Real Madrid ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ។ Salah បានលេងនៅរដូវកាលទី១ ដ៏គួរឱ្យភ្ញាក់ផ្អើលនៅលើទឹកដី Merseyside ដោយស៊ុតបញ្ចូលទីបាន ៤៤ គ្រាប់នៅក្នុងការប្រកួតទាំងអស់និងបានឈ្នះពានរង្វាន់ Golden Boot ក្នុងក្របខ័ណ្ឌ Premier League ជាមួយនឹងគ្រាប់បាល់ ៣២ គ្រាប់ ។
តាមរយះការបង្ហាញទម្រង់លេងដ៏អស្ចារ្យបានធ្វើឱ្យកីឡាករអេហ្ស៊ីបរូបនេះទទួលបានពានរង្វាន់កីឡាករឆ្នើមប្រចាំរដូវកាលនៃក្របខ័ណ្ឌ Premier League និង ពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ PFA ទៀតផង ខណៈពេលដែលគាត់ត្រូវបានគេលើកឡើងថាជាបេក្ខជនដណ្ដើមពាន Ballon d’Or ដ៏មានឥទ្ធិពលម្នាក់នាពេលអនាគតថែមទៀតផង ៕
ដោយ៖តារា