
ខ្សែប្រយុទ្ធក្រុម Tottenham នឹង ត្រូវបានតែងតាំងជាប្រធានក្រុមជម្រើសជាតិអង់គ្លេស ខណៈដែលក្រុមតោបីមួយនេះកំពុងត្រៀមខ្លួនប្រកួតទល់ នឹង បែលហ្ស៊ិក , ប៉ាណាម៉ា និង ទុយណេស៊ី នៅរុស្ស៊ី។
សហព័ន្ធកីឡាបាល់ទាត់អង់គ្លេសបានបញ្ជាក់ថាកីឡករ Harry Kane នឹង ក្លាយជាប្រធានក្រុមនៃក្រុមជម្រើសជាតិអង់គ្លេសនៅការប្រកួត World Cup ឆ្នាំ 2018 នៅប្រទេសរុស្ស៊ី។ ខ្សែប្រយុទ្ធរបស់ក្រុម Tottenham រូបនេះបានបង្ហាញខ្លួន ២៣ ប្រកួត និង ស៊ុតបញ្ចូលទីបាន ១២ គ្រាប់ សម្រាប់ប្រទេសរបស់គាត់ ហើយបានធ្វើជាប្រធានក្រុមចំនួន ៤ ដងផងដែរ ក្រោមការដឹកនាំរបស់លោក Gareth Southgate ក្នុងការប្រកួតមិត្តភាពជាមួយក្រុមបារាំង , និងការជម្រុះ World Cup ជាមួយ លីទុយអាន , ស្លូវេនី និង ស្កុតឡេន។
Kane បានស្ថិតក្នុងទម្រង់ដ៏ល្អសម្រាប់ Spurs នៅរដូវកាលនេះដោយស៊ុតបញ្ចូលទីសរុបចំនួន ៤១ គ្រាប់នៅក្នុងការប្រកួតទាំងអស់ និងបានជួយក្លឹបបញ្ចប់ចំណាត់ថ្នាក់លេខ ៣ នៅក្នុងក្របខ័ណ្ឌ Premier League និង ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup ៕
ដោយ៖តារា