Mauro Icardi មិនជាប់ឈ្មោះក្នុងបញ្ជីអាហ្សង់ទីន ២៣ នាក់ចុងក្រោយឡើយ

6149
  • Lionel Messi, Sergio Aguero, Paulo Dybala និង Gonzalo Higuain នឹងដឹកនាំក្រុមជម្រើសអាហ្សង់ទីនទៅលេង World Cup ខណៈ Icardi មិនមានឈ្មោះនោះទេ។

    Related image

    តារាឆ្នើមទាំងបួនបានជាប់ក្នុងក្រុមជម្រើសជាតិអាហ្សង់ទីនទាំង ២៣ នាក់សម្រាប់ការបង្ហាញខ្លួននៅក្នុងប្រទេសរុស្ស៊ីនេះ ប៉ុន្តែក្នុងនោះមិនមានឈ្មោះកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេនៅក្របខណ្ឌ Serie A Mauro Icardi របស់ Inter Milan ឡើយ។ Icardi ស៊ុតបញ្ចូលទីបាន ២៩ គ្រាប់ក្នុង ៣៤ ប្រកួតក្នុងលីគកំពូលរបស់អ៊ីតាលីនៅរដូវកាលនេះ ប៉ុន្តែវានៅតែមិនទាន់គ្រប់គ្រាន់ដែលអាចឲ្យគាត់ជាប់ក្នុងក្រុមជម្រើសជាតិបានឡើយ។

    Image result for icardi national team

    Aguero ត្រូវចូលរួមព្រឹត្តិការណ៍នេះជាមួយនឹងកីឡាករប្រាំនាក់ផ្សេងទៀតមកពី Premier League ដូចជា មិត្តរួមក្រុម Manchester City កីឡាករ Nicolas Otamendi, Sergio Romero របស់ Manchester United និង Marcos Rojo, Willy Caballero របស់ Chelsea និង Manuel Lanzini របស់ West Ham ។

    Image result for icardi national team

    ខ្សែការពាររបស់ Everton កីឡាករ Ramiro Funes Mori ក៏បានជាប់ឈ្មោះក្នុងបញ្ជីកីឡាករបម្រុងរបស់គ្រូបង្វឹក Jorge Sampaoli ដែរ។ អាហ្សង់ទីនត្រូវចាប់ផ្តើមការប្រកួត World Cup ដំបូងជាមួយអ៊ីស្លង់នៅថ្ងៃទី ១៦ ខែមិថុនា បន្ទាប់មកត្រូវប៉ះជាមួយក្រូអាត និង នីហ្សេរីយ៉ា ដែលស្ថិតនៅក្នុងពូល D ។

    Related image

    ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករទាំង ២៣ នាក់៖

    អ្នកចាំទី៖ Sergio Romero (Manchester United), Willy Caballero (Chelsea), Franco Armani (River Plate) ។

    ខ្សែការពារ៖ Gabriel Mercado (Sevilla), Federico Fazio (Roma), Nicolas Otamendi (Manchester City), Marcos Rojo (Manchester United), Nicolas Taglafico (Ajax), Javier Mascherano (Hebei Fortune), Marcos Acuna (Sporting Lisbon), Cristian Ansaldi (Torino) ។

    ខ្សែបម្រើ៖ Ever Banega (Sevilla), Lucas Biglia (AC Milan), Angel Di Maria, Giovani Lo Celso (Paris St-Germain), Manuel Lanzini (West Ham), Cristian Pavon (Boca Juniors), Maximiliano Meza (Independiente) Eduardo Salvio (Benfica) ។

    ខ្សែប្រយុទ្ធ៖ Lionel Messi (Barcelona), Gonzalo Higuain, Paulo Dybala (Juventus), Sergio Aguero (Manchester City) ៕

    តើអាហ្សង់ទីនអាចលើកពាន FIFA World Cup បានទេនៅឆ្នាំនេះ?

    ដោយ៖តារា

    ប្រភព :
    skysports
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី