
យោងតាមសារព័ត៌មាន AS បានបញ្ជាក់អំពីអនាគតរបស់ Neymar គឺច្បាស់ជាងពេលណាៗទាំងអស់។ គាត់នឹងស្នាក់នៅ PSG បន្ដ ។ គាត់ត្រូវបានគេបញ្ចុះបញ្ចូលឲ្យពិភាក្សាជាមួយលោក Thomas Tuchel ។ ការសែតរបស់អេស្ប៉ាញមួយនេះបានបន្ថែមទៀតថាឱកាសរបស់កីឡាករប្រេស៊ីលដែលចូលរួមជាមួយក្រុម Real Madrid នៅរដូវក្តៅនេះស្ទើរតែមិនមានឡើយ ។
បទពិសោធរបស់ Neymar នៅក្លឹប PSG គឺស្រដៀងទៅនឹងអ្វីដែលគាត់មាននៅ Barca ។ រដូវកាលទី១ គឺពិបាកណាស់សម្រាប់គាត់នៅពេលគាត់ប្រឹងប្រែងដើម្បីសម្របខ្លួន ។ ការកើតឡើងនៅពាក្យចរចារអារ៉ាមដដែលៗដែលថាគាត់មិនចូលចិត្តរស់នៅទីក្រុងប៉ារីស និង មិនមានមិត្តភក្តិច្រើនក្នុងក្រុមនោះទេ ខណៈដែលការដាក់បញ្ចូលគាត់ជាមួយក្រុម បានបរាជ័យដែរថ្វីបើកិច្ចខិតខំប្រឹងប្រែងដ៏ល្អបំផុតរបស់លោក Unai Emery ក៏ដោយ។
ទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីការជួបប្រជុំជាមួយគ្រូបង្វឹកថ្មីលោក Tuchel កីឡាករ Neymar មានសុទិដ្ឋិនិយមកាន់តែច្រើននៅពេលដែលពួកគេបង្កើតទំនាក់ទំនងល្អជាមួយគ្នាភ្លាមៗ។ គ្រូបង្វឹកអាឡឺម៉ង់បានប្រាប់កីឡាកររូបនេះអំពីចក្ខុវិស័យរបស់គាត់អំពីអនាគតរបស់ក្រុមនិងតួនាទីរបស់គាត់។ Neymar ចូលចិត្តអ្វីដែលគាត់បានឮហើយពេលនេះគាត់ផ្តោតលើការប្រកួតបាល់ទាត់ពិភពលោក និង រដូវកាលថ្មីជាមួយ PSG តែមួយគត់ ៕
ដោយ៖តារា