
គេជឿថាម្តាយរបស់ Neymar ចង់ឱ្យកូនប្រុសរបស់គាត់ចាកចេញពីក្លឹប Paris Saint-Germain ទៅចូលរួមជាមួយក្លឹប Real Madrid ហើយរឿងរបស់អ្នកស្រីពេលនេះត្រូវបានគេចុះផ្សាយជាច្រើន។
យោងតាមកាសែតអេស្ប៉ាញ ABC បានឱ្យដឹងថាម្តាយរបស់កីឡាករសញ្ជាតិប្រេស៊ីលអ្នកស្រី Nadine Santos គឺស្ថិតនៅពីក្រោយគំនិតរបស់កូនប្រុសរបស់គាត់ដែលចាកចេញពីប្រទេសបារាំងដើម្បីវិលត្រឡប់ទៅប្រទេសអេស្ប៉ាញវិញ ប៉ុន្តែមិនមែនចូលរួមជាមួយក្លឹបចាស់នោះទេគឺចូលរួមជាមួយក្លឹបនៅទីក្រុងម៉ាឌ្រីដ។
ហើយត្រូវបានគេអះអាងថាអ្នកស្រី Santos មិនសប្បាយចិត្តជាមួយនឹងរបៀបដែលកីឡាករវ័យ ២៦ ឆ្នាំរូបនេះត្រូវបានគេធ្វើដាក់នៅរដូវកាលនេះដោយអ្នកគាំទ្ររបស់ក្លឹបមួយចំនួនបង្ហាញពីការមិនសប្បាយចិត្តរបស់ពួកគេជាមួយខ្សែប្រយុទ្ធក្នុងចំនួនពីរបីលើកមកហើយ ។ នេះប្រហែលជាទាក់ទងទៅនឹងការខ្វែងគំនិតគ្នានៅលើទីលានជាមួយខ្សែប្រយុទ្ធ Edinson Cavani នៅរដូវកាលនេះ។
អ្នកគាំទ្រមិនសប្បាយចិត្តនឹងអ្វីដែលជាចិត្តលោភលន់របស់ Neymar ជាពិសេសនៅពេលដែលក្រុមនេះបានទទួលជ័យជម្នះ ៧-០ លើក្លឹប Dijon ហើយ Neymar បានដណ្ដើមទាត់បាល់ពិន័យ ១១ មែត្រពី Cavani ហើយអ្នកគ្រាំទ្របានបង្ហាញពីការខកចិត្តរបស់ពួកគេនៅក្នុងការប្រកួតពិសេសនោះ។ ម្តាយរបស់ Neymar បាននិយាយថាមានអារម្មណ៍ថាកូនប្រុសរបស់គាត់និងមានភាពល្អប្រសើរជាងនេះ បើសិនជាទៅលេងនៅប្រទេសអេស្ប៉ាញ ។
ក្លឹបបារាំងមួយនេះបានបន្តទទូចថាតារាបាល់ទាត់របស់គេនិងបន្តស្នាក់នៅប្រទេសបារាំង ប៉ុន្តែអ្វីៗក៏អាចកើតឡើងបានដែរនៅពេលទីផ្សាដោះដូរកីឡាករនិងមកដល់ក្នុងពេលឆាប់ៗនេះ ៕
ដោយ៖តារា