គិតមកត្រឹមពេលនេះ កម្ពុជាយើងដណ្ដើមបានមេដាយសរុប ១៣គ្រឿងហើយនៅស៊ីហ្គេមឆ្នាំ២០១៩

56174
  • ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេស ហ្វីលីពីន គិតត្រឹមបញ្ចប់​វេលារសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ កម្ពុជាបន្តដណ្តើមបានមេដាយសំរឹទ្ធិ​បន្ថែម ៣ ​គ្រឿង​ទៀត សរុប ១៣គ្រឿង ។

    មេដាយ ១៣គ្រឿងនេះ រួមមានមេដាយមាស ១គ្រឿង ដែលជា​មេដាយមាសទី១ របស់កម្ពុជារកបានដោយកីឡាករ យ៉ង់ ម៉េងលី លើប្រភេទ​កីឡាប្រពៃណី​ហ្វីលីពីន Arnis មេដាយប្រាក់ ៣ គ្រឿង រកបានដោយប្រភេទកីឡាសីដក់ មេដាយប្រាក់ ២ ​រកបាន​ដោយប្រភេទកីឡា Arnis ខណៈមេដាយសំរឹទ្ធិ ៩គ្រឿង គឺរកបានដោយប្រភេទកីឡា Arnis នេះដែរ សរុបមេដាយចំនួន ១៣គ្រឿង ។

    ជាមួយគ្នានេះដែរ ចំពោះម្ចាស់ផ្ទះ ហ្វីលីពីន កំពុងក្តោបក្តាប់ចំណាត់ថ្នាក់លេខ១ ​លើកំពូលតារាងមេដាយបណ្តោះអាសន្ន ដោយឈ្នះមេដាយមាស ២៨គ្រឿង សរុប ៥៣គ្រឿង ចំណាត់ថ្នាក់លេខ២ កំពុងក្តោបក្តាប់ដោយប្រទេសវៀតណាម មេដាយមាស ១០គ្រឿង សរុប ៣៩ និងលេខ៣ ដោយប្រទេសថៃ មេដាយមាស ៥ សរុប ២២គ្រឿង ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី