មិនខ្វល់ Messi ឈ្នះ Ballon D’or លើកទី៦! Ronaldo ឈ្នះពានកីឡាករល្អបំផុតប្រចាំ Serie A

23724
  • ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមសេះបង្កង់ Juventus កីឡាករ Cristiano Ronaldo ត្រូវបានគ្រងរាជ្យជាកីឡាករឆ្នើមរបស់ក្របខណ្ឌ Serie A ក្នុងពិធីប្រគល់រង្វាន់មួយក្នុងទីក្រុង Milan កាលពីយប់ថ្ងៃច័ន្ទនេះ ។

    កីឡាករអន្តរជាតិព័រទុយហ្កាល់វ័យ ៣៤ឆ្នាំ Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទីចំនួន ២៦ គ្រាប់ក្នុងរដូវកាលដំបូងរបស់គាត់នៅលើទឹកដីអ៊ីតាលី និងជួយឱ្យ Juventus ឈ្នះពានរង្វាន់ក្របខណ្ឌ Serie A ជាលើកទី៨ ជាប់ៗគ្នា ។ នៅក្នុងលីគ Ronaldo រកបាន ២១ ដងក្នុងការបង្ហាញខ្លួន ៣១ ដង ដោយឈរនៅលេខ ៤ ក្នុងតារាងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ ខណះខ្សែប្រយុទ្ធជើងចាស់ Fabio Quagliarella របស់ក្លឹប Sampdoria ឈ្នះស្បែកជើងមាស ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី