Ronaldo នៅតែជាកីឡាករល្អបំផុតមិនធ្លាប់មាន ទោះមិនឈ្នះ Ballon D’or នៅឆ្នាំនេះក៏ដោយ

30902
  • ភ្នាក់ងាររបស់កីឡាករ Cristiano Ronaldo គឺលោក Jorge Mendes បានទទូចថា ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Juventus នៅតែត្រូវបានគេទទួលស្គាល់ថាជា “ កីឡាករឆ្នើមបំផុតក្នុងប្រវត្តិសាស្ត្រ ” ទោះបីជាគាត់មិនបានឈ្នះពាន Ballon D’or នៅឆ្នាំនេះក៏ដោយ ។

    Ronaldo បានជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងការបោះឆ្នោត Ballon d’Or នៅឆ្នាំនេះ ដែលបញ្ចប់នៅពីក្រោយ Lionel Messi និង Virgil van Dijk សម្រាប់ពានរង្វាន់នេះ ។ Messi បានជួយឱ្យក្រុមអ្នកមានបុណ្យ FC Barcelona ឈ្នះពានរង្វាន់ក្របខណ្ឌ La Liga ខណៈដែលកីឡាករសញ្ជាតិអាហ្សង់ទីនវ័យ ៣២ឆ្នាំរូបនេះបានឈ្នះពានរង្វាន់ Ballon D’or ជាលើកទី៦ នៅក្នុងអាជីពរបស់ខ្លួន ។ ទន្ទឹមនឹងនេះដែរ Van Dijk បានបញ្ចប់ការនាំមុខរបស់ Ronaldo ដោយសារតែការចូលរួមចំណែករបស់លោកក្នុងយុទ្ធនាការឈ្នះពានរង្វាន់ Champions League របស់ Liverpool ទោះបីជាតារាឆ្នើមរបស់ Juventus អាចដឹកនាំព័រទុយហ្កាល់ផ្ដល់ក្រុមហូឡង់ ក្នុងវគ្គផ្តាច់ព្រ័ត្រ Nations League ក៏ដោយ ។

    កីឡាករវ័យ ៣៤ ឆ្នាំ Ronaldo ដែលរកបាន ២១ គ្រាប់ និងជួយឱ្យក្រុម Juventus លើកពានរង្វាន់លីគកំពូលអ៊ីតាលី ( Serie A )  ជាលើកទី៨ ជាប់ៗគ្នាកាលពីរដូវកាលមុន មិនបានចូលរួមក្នុងពិធីប្រគល់ពាននៅថ្ងៃច័ន្ទនេះ នាទីក្រុងប៉ារីសនោះទេ ។ ហើយភ្នាក់ងាររបស់តារាឆ្នើមរបស់ Juventus រូបនេះបានបញ្ជាក់ភ្លាមៗថា គាត់មិនយល់ស្របនឹងអ្នកណាម្នាក់ដែលមិនផ្តល់ការទទួលស្គាល់ថា Ronaldo ជាកីឡាករល្អបំផុតក្នុងពិភពលោកនោះទេ ទោះបីជា Messi ឈ្នះពានកីឡាករល្អបំផុតលើភពផែនដីសម្រាប់ឆ្នាំ២០១៩ ក៏ដោយ ។

    លោក Jorge Mendes បានប្រាប់អ្នកយកព័ត៌មាននៅឯកម្មវិធី Gran Gala del Calcio ដែលជាព្រឹត្តិការណ៍មួយដែលផ្ដល់ជូនដល់កីឡាករឆ្នើមៗនៅក្នុងបាល់ទាត់អ៊ីតាលីកាលពីរដូវកាលមុនថា៖ “ Cristiano គឺជាកីឡាករឆ្នើមបំផុតនៅក្នុងប្រវត្តិសាស្ត្រ ហើយអ្នកក៏ដឹងវា! ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី