Messi និយាយប៉ុន្មានម៉ាត់នេះអាចធ្វើឱ្យ Antoine Griezmann ផ្ទេរទៅ Barcelona ភ្លាម

6075
  • ខ្សែប្រយុទ្ធ Lionel Messi របស់ក្លឹប Barcelona បានបង្ហើបឱ្យដឹងថាគាត់គិតយ៉ាងណាចំពោះខ្សែប្រយុទ្ធរបស់ក្លឹប Atletico Madrid Antoine Griezmann ចំពេលមានពាក្យចចាមអារ៉ាមទាក់ទងនឹងកីឡាករបារាំងរូបនេះ។

    Related image

    មនុស្សជាច្រើនរំពឹងថាកីឡាករអន្តរជាតិបារាំងនឹងចូលរួមជាមួយនឹងម្ចាស់ជ័យលាភី Ballon d’Or ប្រាំសម័យកាលនៅ Barce នៅរដូវកាលក្រោយ ។ Messi បានសរសើរខ្សែប្រយុទ្ធក្រុម Atletico សម្រាប់ការបង្ហាញទម្រង់លេងដ៏អស្ចារ្យរបស់គាត់នៅក្នុងរដូវកាល ២០១៧/១៨ នេះ ។

    Image result for Lionel Messi with Antoine Griezmann

    Messi បាននិយាយថា៖ “វាច្បាស់ណាស់ថាខ្ញុំចូលចិត្តគាត់។ បច្ចុប្បន្ននេះរូបគេគឺជាកីឡាករល្អបំផុតម្នាក់ ។ ខ្ញុំមិនដឹងថាតើមានអ្វីជាមួយគាត់ឬអត់នោះទេ ប៉ុន្តែយើងរីករាយណាស់ដែលការមកដល់ដ៏ល្អបំផុតហើយ Griezmann គឺជាម្នាក់ក្នុងចំនោមពួកគេ”។ ខ្សែប្រយុទ្ធរូបនេះក៏បានបញ្ជាក់ផងដែរថារូបគេរីករាយជាមួយនឹងការរីកចម្រើនរបស់ក្លឹបនៅក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Ernesto Valverde ដោយបាននិយាយថា៖ “វាជារដូវកាលល្អណាស់។ យើងបានឈ្នះពាន La Liga និង ពានរង្វាន់ Cup “។

    Image result for Lionel Messi with Antoine Griezmann

    សូមបញ្ជាក់ផងដែរថា ​Griezmann បានបង្ហាញខ្លួន ៤៨ លើកសម្រាប់ក្រុម Rojiblancos ( AT Madrid ) នៅរដូវកាលនេះដោយស៊ុតបញ្ចូលទីបាន ២៩ គ្រាប់ និង បញ្ចុនបាល់បាន ១៥ ដងទៀតផង ៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី