រដ្ឋាភិបាលចិន ដាក់ទណ្ឌកម្មតបទៅអាមេរិក ចំពោះការគាំទ្រលទ្ធិប្រជាធិបតេយ្យនៅហុងកុង

59392
  • ប្រទេសចិនបានផ្អាកការចូលចតនាវាចម្បាំងអាមេរិក និងបានដាក់ទណ្ឌកម្មអង្គការក្រៅរដ្ឋាភិបាលអាមេរិកកាលពីថ្ងៃច័ន្ទក្នុងការសងសឹកចំពោះការអនុម័តច្បាប់គាំទ្រដល់ក្រុមអ្នកតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទីក្រុងហុងកុង ។

    ប្រទេសចិនបានបដិសេធរួចហើយនូវសំណើសុំឱ្យនាវាកងទ័ពជើងទឹកអាមេរិកចំនួន ២ គ្រឿងចូលចតនៅហុងកុងក្នុងខែសីហាដោយមិនបានបញ្ជាក់ពីមូលហេតុ ។ កាលពីសប្តាហ៍មុនប្រធានាធិបតីអាមេរិកដូណាល់ត្រាំ បានចុះហត្ថលេខាលើច្បាប់សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យហុងកុងដែលតម្រូវឱ្យលោកប្រធានាធិបតីពិនិត្យឡើងវិញជារៀងរាល់ឆ្នាំនូវស្ថានភាពពាណិជ្ជកម្មអំណោយផលរបស់ទីក្រុងព្រមទាំងគំរាមដកហូតការអនុគ្រោះពាណិជ្ជកម្មវិញ ប្រសិនបើសេរីភាពពាក់កណ្តាលស្វយ័តរបស់ហុងកុងត្រូវបានលុបចោល ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី