
មុនពេលការប្រកួតវគ្គផ្ដាច់ព្រ័ត្រពាន UCL រវាងក្រុម Real Madrid និងក្រុម Liverpool មកដល់នៅយប់ថ្ងៃសៅរ៍នេះ ក៏មានសំនួរមួយបានសួរថាតើកីឡាករអេហ្ស៊ីបអាចធ្វើដំណើរទៅកាន់អេស្បាញនៅរដូវក្តៅនេះឬយ៉ាងណា?
Mohamed Salah កំពុងស្ថិតនៅក្នុងការយកចិត្តទុកដាក់របស់ Real ។ ខ្សែប្រយុទ្ធហង្សក្រហម Liverpool ត្រូវបានគេមើលឃើញថាគេបានបង្ហាញខ្លួនដ៏អស្ចារ្យបំផុតក្នុងរដូវកាលនេះ ហើយត្រូវបានគេចាត់ទុកថាជាការគំរាមកំហែងចំបងចំពោះក្តីសង្ឃឹមរបស់ក្រុម Real Madrid ក្នុងការឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League លើកទីបីនៅចុងសប្តាហ៍នេះ។ ក្នុងការជួបជុំអ្នកសារពត៌មានរបស់ក្លឹប Real Madrid កីឡាករ Toni Kroos បាននិយាយថា៖ “ទម្រង់លេងរបស់គាត់បានធ្វើឱ្យខ្ញុំចាប់អារម្មណ៍ ។ និយាយឱ្យស្មោះទៅខ្ញុំមិនបានឃើញការប្រកួតជាច្រើនរបស់គាត់ទេ ប៉ុន្តែគាត់បានធ្វើការប្រកួតដ៏អស្ចារ្យមួយចំនួននៅក្នុងក្របខ័ណ្ឌ Premier League និងនៅក្នុងក្របខ័ណ្ឌ Champions League គាត់អាចបង្កើតការលំបាកសម្រាប់យើងដូច្នេះយើងនឹងត្រូវស្វែងរកវិធីដំណោះស្រាយ” ។
មុននេះ Zinedine Zidane ត្រូវបានសួរនៅក្នុងសន្និសិទកាសែតតែមួយនេះថា តើគាត់នឹងលក់កីឡាករ Cristiano Ronaldo សម្រាប់ដើម្បីទិញ Salah ទេ? ហើយការឆ្លើយតបរបស់គាត់ដោយបាននិយាយថាវាគឺគ្មានផ្លូវឡើយ។ យ៉ាងណាក៏ដោយសល់តែបួនថ្ងៃទៀតប៉ុណ្ណោះដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ហើយ ។ ប៉ុន្តែការពិភាក្សារបស់ Salah ផ្ទេរទៅកាន់ Real Madrid បានចាប់ផ្តើមរួចទៅហើយបន្ទាប់ពីរដូវកាលដ៏អស្ចារ្យរបស់កីឡាករអេហ្ស៊ីបរូបនេះនៅឯកីឡដ្ឋាន Anfield ៕
ដោយ៖តារា