
ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី នឹង ប៉ះក្រុមគិរីវង់សុខសែនជ័យ ដណ្តើមជើងឯកពានរង្វាន់សម្តេចហ៊ុនសែនថ្នាក់ខេត្ត នាម៉ោង៥:៣០នាទីល្ងាចនេះ នៅកីឡដ្ឋានស្តាតចាស់។
នេះជាឆ្នាំដំបូង ដែលបង្កើតឲ្យមានការប្រកួតជើងឯកកម្រិតតំបន់។ ក្រុមទាំងពីរ មានភាគរយប្រហែលគ្នា ក្នុងការឆ្ពោះទៅគ្រងពាន។ យ៉ាងណាក្តី បាទី ត្រូវអវត្តមានប្រធានក្រុម ទៀត គឹមហេង ដែលរបួសដៃពេលប៉ះកោះកុង ខណៈគិរីវង់ពេញជើងល្អ ៕
ដោយ៖តារា