
វាបានក្លាយជាប្រធានបទទូទៅនៅក្នុងប្រទេសអង់គ្លេសមុនពេលមានព្រឹត្តិការណ៍បាល់ទាត់សំខាន់ៗក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ។ ក្រុមអង់គ្លេសបានកៅអីទៅលេង World Cup ដោយងាយស្រួល ដោយក្រុមសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយមានការរពឹងតាមរយៈការទស្សន៍ទាយរបស់អ្នកគាំទ្រថាឆ្នាំនេះប្រហែលជាឆ្នាំចុងក្រោយដែលក្រុមអង់គ្លេសឈប់ទទួលបានភាពឈឺចាប់ និង អាចឈ្នះពានបានទៀតផង។
កាលពីរដូវកាល ២០១៤ ក្រុមអង់គ្លេសមិនអាចថែមទាំងឆ្លងផុតពូលផង ដោយស្ថិតនៅបាតតារាងនៃពូល ខណៈដែលការប្រកួត Euros ២០១៦ ក្រុមអង់សគ្លេសត្រូវក្រុមខ្លាំង Iceland ទម្លាក់។ទោះជាយ៉ាងនេះក្ដី វាមិនអាចបញ្ឈប់ប្រធានក្រុមអង់គ្លេសថ្មី Harry Kane ក្នុងការអះអាងថា ក្រុមអង់គ្លេសនឹងអាចលើកពាន World Cup បាន!
ថ្លែងទៅកាន់អ្នករាយការណ៍ព័ត៌មានក្រោយពីទទួលធ្វើជាប្រធានក្រុមសម្រាប់ការប្រកួតនៅប្រទេសរុស្ស៊ី Kane និយាយថា៖ “វាមិនអាចទៅរួចទេដែលយើងមិនអាចសុបិនថាបានលើកពាន World Cup។ វាគឺជាការប្រកួតប្រជែងដ៏ធំក្នុងពិភពលោក។ ខ្ញុំជឿថាយើងនឹងអាចឈ្នះ។ ខ្ញុំមិនអាចអង្គុយនៅទីនេះ និង និយាយថាយើងមិនអាចឈ្នះទេ ដោយសារយើងអាចធ្វើបាន។ យើងមិនមែនជាក្រុមដែលលេចធ្លោនោះទេ ប៉ុន្តែដូចគ្នានេះដែរ គ្មាននរណានឹងស្មានថា Liverpool បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រនៅ Champions League ទេ។ អ្នកត្រូវក្រឡេកមើល Manchester United ជំនាន់លោក Sir Alex Ferguson ពួកគេជាក្រុមដែលមានកីឡាករក្មេង និង ជាក្រុមខ្លាំងដាច់គេក្នុង Premier Leagues អស់កាលជាច្រើនឆ្នាំបន្តបន្ទាប់។ ការដែលមានកីឡាករក្មេងគឺមិនមែនជាលេសទេ វាអាចជារឿងល្អ។ ខ្ញុំជឿថាយើងអាចធ្វើបាន ហើយនេះគឺជាអ្វីដែលយើងចង់ព្យាយាមធ្វើឲ្យបាន” ៕
ដោយ៖តារា