
ក្លឹប Manchester United បើកភ្លើងខៀវដាក់លក់កីឡាករ Anthony Martial ប៉ុន្តែមិនចង់លក់គាត់ទៅក្លឹបមួយផ្សេងទៀតនៅ Premier League នោះទេ។
កីឡាករវ័យ ២២ ឆ្នាំរូបនេះបានបញ្ចប់រដូវកាលដ៏គួរឱ្យខកចិត្តមួយនៅទឹកដី Old Trafford ដោយមិនបានលេងឡើយទើបបណ្ដាលឲ្យខ្លួនមិនជាប់ក្រុមជំរើសជាតិបារាំង។ Man United បើករដូវកាលដំបូងគឺចង់លក់អតីតកីឡាកររបស់ក្លឹប Monaco នៅរដូវក្តៅនេះ ប៉ុន្តែក្លឹបមានការព្រួយបារម្ភថាគាត់អាចវិលត្រលប់មកវិញប្រសិនបើពួកគេលក់ទៅ Chelsea ឬ Tottenham ដែលអ្នកទាំងពីរចាប់អារម្មណ៍ ៕
ដោយ៖តារា