Nacho៖ ខ្ញុំជឿជាក់ថា Ronaldo អាចនឹងតាមស្មើកំណត់ត្រារបស់លោក Di Stefano បាន

17360
  • តារាឆ្នើមរបស់ព័រទុយហ្គាល់រូបនេះមានលក្ខណះគ្រប់គ្រាន់ដើម្បីប្រៀបធៀបឈ្មោះរបស់គេជាមួយនឹងវិរះបុរសម្នាក់របស់ Real Madrid ។

    Image result for Nacho Fernandez at Blancos

    យោងតាមខ្សែការពារ Nacho Fernandez របស់ក្លឹប Real បានអោយដឹងថា Cristiano Ronaldo អាចប្រៀបធៀបឈ្មោះរបស់គេជាមួយអតីតខ្សែប្រយុទ្ធឆ្នើមលោក Alfredo Di Stefano របស់ក្លឹប Real Madrid បាន ។ តារាឆ្នើមរបស់ព័រទុយហ្គាល់រូបនេះនឹងព្យាយាមដណ្តើមយកជើងឯកក្របខ័ណ្ឌ Champions League ជាលើកទី ៥ ក្នុងអាជីពរបស់គេ និង ជាលើកទីបួនជាមួយនឹងក្រុម Real Madrid នៅថ្ងៃសៅរ៍ខាងមុខនេះ ពេលប៉ះជាមួយនឹង Liverpool នៅទីក្រុង គាវ ។

    Image result for Alfredo Di Stefano

    ការលើកពានជើងឯកអ៊ឺរ៉ុប ៥ សម័យកាលរបស់ Ronaldo នឹង ធ្វើឱ្យគាត់មានកំរិតស្មើគ្នាជាមួយនឹងអតីតវិះបុរសអាហ្សង់ទីនដែលបានឈ្នះពានរង្វាន់ពានរង្វាន់អឺរ៉ុបចំនួនប្រាំលើកជាប់ៗគ្នាជាមួយក្រុមម៉ាឌ្រីដចន្លោះឆ្នាំ ១៩៥៥ និង ១៩៦០ ។ លោក Di Stefano ត្រូវបានគេចាត់ទុកថាជាកីឡាករដ៏ឆ្នើមបំផុតនៅក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់ហើយកីឡាករ Nacho ជឿជាក់ថាមិត្តរួមក្រុមរបស់គេបច្ចុប្បន្ន អាចតាមស្មើកំណត់ត្រារបស់វិរះបុរសអាហ្សង់ទីនដែលបានទទួលមរណៈភាពក្នុងឆ្នាំ ២០១៤ នេះបាន។

    Image result for Alfredo Di Stefano with ronaldo

    ខ្សែការពារអេស្ប៉ាញរូបនេះបាននិយាយប្រាប់ Goal ថា៖ “ខ្ញុំជឿជាក់ថាកីឡាករ Cristiano អាចនឹងតាមស្មើកំណត់ត្រាជាមួយនឹងលោក Di Stefano បាន” ។ Ronaldo ត្រូវបានកត់សម្គាល់ថាគាត់គឺជាកីឡាករដ៏អស្ចារ្យម្នាក់ដែលបានឈ្នះពាន Ballons d’Or រហូតទៅដល់ ៥ ដង ស្មើជាមួយ Messi របស់ក្លឹប Barcelona ។

    Related image

    បើសិនទទួលបានជ័យជម្នះនៅថ្ងៃសៅរ៍នេះពិតមែននោះ Real នឹងក្លាយជាក្រុមដំបូងចាប់តាំងពី Bayern Munich ឈ្នះពាននេះជាប់ៗគ្នានៅឆ្នាំ ១៩៧៤ ,​  ១៩៧៥ និង ១៩៧៦ ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី