ម្តាយ Messi ភ្ញាក់ផ្អើលពេលដឹងកូនឈ្នះ Ballon D’or ទី៦៖ យើងគិតថាពានទី៥ គឺជាលើកចុងក្រោយរបស់គាត់

32678
  • ម្តាយរបស់ Lionel Messi គឺអ្នកស្រី Celia Cuccittini បានសារភាពថា អ្នកស្រីមិននឹកស្មានថា កូនប្រុសរបស់ខ្លួនអាចឈ្នះពានរង្វាន់ Ballon D’or មួយផ្សេងទៀតទេក្នុងអំឡុងពេលអាជីពរបស់កូនខ្លួន បន្ទាប់ពីទទួលបានពានទី៥ កាលពីឆ្នាំ ២០១៥ ។

    ទោះបីជាយ៉ាងណាកំពូលតារារបស់ក្រុមអ្នកមានបណ្យ Barcelona បានផ្តួលតារាក្រុមហង្សក្រហម Liverpool ខ្សែការពារ Virgil van Dijk និងខ្សែប្រយុទ្ធ Sadio Mane ដើម្បីទទួលបានរង្វាន់បុគ្គលឆ្នើមបំផុតនៅលើភពផែនដីកាលពីយប់ថ្ងៃច័ន្ទកន្លងទៅ ដោយបានបង្កើតកំណត់ត្រាថ្មីមួយផ្សេងទៀត សម្រាប់ការឈ្នះពានរង្វាន់នាំមុខទៅលើកីឡាករ Cristiano Ronaldo ដែលមានពាន Ballon D’or ចំនួន ៥ ក្នុងដៃ ។ ហើយបើទោះបីជាបុរសវ័យ ៣២ ឆ្នាំរូបនេះកំពុងក្ដោបក្ដាប់កំណត់ត្រាដែលអាចគ្មានកីឡាកររូបណាធ្វើបានក៏ដោយ ប៉ុន្តែគ្រួសាររបស់គាត់មិននឹកស្មានថា Messi អាចឈ្នះពានជាកីឡាករល្អបំផុតរបស់ពិភពលោកម្តងទៀតនោះឡើយ ។

    ម្ដាយរបស់ Messi បានសារភាពនៅលើវិទ្យុអាហ្សង់ទីន CNN ថា៖ “ ខ្ញុំពិតជារីករាយណាស់ យើងមិនរំពឹងថា នឹងឈ្នះរង្វាន់នេះទៀតទេ ។ យើងគិតថាពានទី៥ នឹងជាលើកចុងក្រោយហើយ ដូច្នេះនេះគឺជាការភ្ញាក់ផ្អើលដ៏អស្ចារ្យមួយ ។ គាត់តែងតែធ្វើឱ្យខ្ញុំរំភើប ។ គាត់មិនឈប់ធ្វើឱ្យយើងភ្ញាក់ផ្អើលជារៀងរាល់ថ្ងៃជាមួយនឹងអ្វីដែលគាត់សម្រេចបាននោះទេ ។ ហើយអ្វីដែលសំខាន់បំផុតនោះគឺថា តើគាត់ជាមនុស្សអ្វី បានជារឿងសំខាន់ ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី