UN អំពាវនាវដល់គ្រប់ភាគីទាំងអស់នៅក្នុងប្រទេសស៊ីរីឱ្យបញ្ចប់ជម្លោះ បន្ទាប់មានមនុស្សស្លាប់១៩នាក់

59503
  • អ្នកនាំពាក្យអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃពុធថា ខ្លួនកំពុងអំពាវនាវដល់គ្រប់ភាគីទាំងអស់នៅក្នុងប្រទេសស៊ីរីឱ្យបញ្ចប់ជម្លោះនៅពេលដែលមានរបាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ១៩ នាក់ត្រូវបានសម្លាប់ដោយការបាញ់ផ្លោងនិងការវាយប្រហារតាមអាកាសនៅភាគពាយព្យរបស់ប្រទេស ។

    អង្គការសហប្រជាជាតិក៏បានរំលឹកដល់គ្រប់ភាគីទាំងអស់អំពីកាតព្វកិច្ចរបស់ពួកគេក្នុងការការពារជនស៊ីវិលក្រោមច្បាប់មនុស្សធម៌អន្តរជាតិ ។ អ្នកនាំពាក្យបានប្រាប់អ្នកយកព័ត៌មាននៅឯសន្និសីទខ្លីមួយថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះរាប់សិបសហគមន៍ត្រូវបានរងផលប៉ះពាល់ដោយការវាយប្រហារតាមអាកាសនិងការវាយប្រហារដោយកាំភ្លើងធំដែលបណ្តាលឱ្យមានមនុស្សស្លាប់និងផ្លាស់ទីលំនៅ ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី