
Arsenal បានបង្ហាញនូវឈុតសម្លៀកបំពាក់ថ្មីសម្រាប់រដូវកាល ២០១៨/១៩ សម្រាប់ប្រកួតក្នុងទឹកដី ហើយ ដោយដាក់លក់ក្នុងុតម្លៃ ចាប់ពី ៥៥ផោន ទៅ ១០០ ផោន សម្រាប់តែអាវទេ ដោយក្រុមហ៊ុនសម្លៀកបំពាក់ល្បីឈ្មោះលើពិភពលោក Puma បានក្លាយជាអ្នកនៅពីក្រោយការរចនាម៉ូដសម្លៀកបំពាក់ឈុតថ្មីនេះ ដែលមានឆ្នូតក្រហមនៅលើដៃអាវពណ៌ស ក៏ដូចជាមានគំនូសកាត់លើទ្រូងផងដែរ។
Arsenal បានបង្ហាញសម្លៀកបំពាក់ឈុុតថ្មីនេះដោយការបង្ហោះវីដេអូផ្សព្វផ្សាយនៅលើគណនី Twitter ផ្លូវការរបស់ខ្លួន ដោយមាន hastag #WeAreTheArsenal ។ ក្នុងវីដេអូនោះមានបង្ហាញ កីឡាករ Mesut Ozil, Pierre-Emerick Aubameyang និង Henrikh Mkhitaryan ផងដែរ ។ Granit Xhaka ក៏នឹងពាក់អាវលេខ ៣៤ ដែលជាលេខសំណព្វរបសខ្លួន បន្ទាប់ពីបានពាក់អាវលេខ ២៩ តាំងពីរូបគេបានមកដល់ក្លឹបនេះនៅឆ្នាំ ២០១៦។ សម្លៀកបំពាក់ឈុតថ្មីរបស់ ក្លឹប Arsenal នឹងចាប់ផ្តើមដាក់លក់ចាប់ពីថ្ងៃទី ១ មិថុនា ខាងមុខនេះហើយ។
នេះក៏ជាឆ្នាំចុងក្រោយហើយដែរ ដែលក្លឹបនេះបន្តការរចនាម៉ូដឈុតសម្លៀងកបំពាក់ដែលមានយីហោ Puma ដែលក្រុមហ៊ុននេះបានរចនាឈុតសម្រាប់ក្លឹបតាំងពីឆ្នាំ ២០១៦ មកម្លេះ។ ក្លឹបកាំភ្លើងធំនឹងចាប់ផ្តើមកុងត្រាថ្មីជាមួយក្រុមហ៊ុន Adidas វិញម្តងដែលមានតម្លៃព្រមព្រៀងរាប់លានផោន ចាប់ពីរដូវកាល ២០១៩/២០ តទៅ។ កិច្ចព្រមព្រៀងរបស់ Arsenal ជាមួយនឹង Puman មានតម្លៃ ៣០លានផោនក្នុងមួយឆ្នាំ ដែលនឹងត្រូវបញ្ចប់នៅឆ្នាំក្រោយនេះហើយ។
#WeAreTheArsenal – and here’s our new @pumafootball home kit for 2018/19
Pre-order yours today and get a £10 gift card 👉https://t.co/kSNAsPsvdA pic.twitter.com/MwSsKMsemz— Arsenal FC (@Arsenal) May 22, 2018
អាវដែលពាក់ប្រកួតរួចហើយ នឹងដាក់លក់ក្នុងតម្លៃ ១០០ផោន ហើយក៏មានអាវចម្លងដូចទាំងស្រុង ក្នុងតម្លៃតែ ៥៥ផោនប៉ុណ្ណោះ។ កីឡាករអ្នកចាំទី Petr Cech នឹងពាក់អាវលេខ ១ ខណៈដែល Hector Bellerin ពាក់លេខ ២ និង Mohamed Elneny ពាក់លេខ ៤ ៕
ដោយ៖តារា