ក្រោយចាញ់ Liverpool ទក់សាច់ និងធ្លាក់ទៅតំបន់កាត់ចោល Everton សម្រេចបណ្ដេញលោក Silva ហើយ

24945
  • ក្រុម Everton បានបណ្តេញអ្នកចាត់ការទូទៅលោក Marco Silva ចេញតំណែងហើយ បន្ទាប់ពីចាប់ផ្តើមរដូវកាល Premier League ២០១៩-២០ ទទួលបានលទ្ធផលមិនល្អ ខណះក្រុមដែលមានរហ័សនាមស្ករគ្រាប់មួយនេះ បានធ្លាក់ទៅតំបន់កាត់ចោលបន្ទាប់ពីការប្រកួតចាញ់ធ្ងន់ធ្ងរ ៥-២ កាលពីល្ងាចថ្ងៃពុធម្សិលមិញនេះក្រោមថ្វីជើង Liverpool ។

    លោក Marco Silva

    អតីតខ្សែប្រយុទ្ធរបស់ Everton លោក Duncan Ferguson ត្រូវមកដឹកនាំជំនួសបណ្ដោះអាសន្នសម្រាប់ការប្រកួតថ្ងៃសៅរ៍ទល់នឹងក្រុមតោខៀវ Chelsea នៅកីឡដ្ឋាន Goodison Park ។ ហើយបើយោងតាម Goal បានឱ្យដឹងថា អតីតគ្រូបង្វឹកក្រុមស្ករគ្រាប់ លោក David Moyes អាចនឹងវិលត្រឡប់មកដឹកនាំក្រុមនេះសារជាថ្មីដែលជាទីកន្លែងលោកចំណាយពេល ១១ឆ្នាំ មុនពេលលោកបានចាកចេញទៅដឹកនាំក្លឹបបិសាចក្រហម Manchester United កាលពីឆ្នាំ២០១៣ ។

    លោក David Moyes

    សេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ក្លិប Everton បានសរសេរថា៖ “ ក្លឹបបាល់ទាត់ Everton អាចបញ្ជាក់បានថា អ្នកចាត់ការលោក Marco Silva បានចាកចេញពីក្លឹបហើយ ។ ម្ចាស់ភាគហ៊ុនភាគច្រើនលោក Farhad Moshiri ប្រធានក្លឹបលោក Bill Kenwright និងក្រុមប្រឹក្សាភិបាលសូមថ្លែងអំណរគុណដល់ Marco ចំពោះការដឹកនាំរបស់លោកក្នុងរយៈពេល ១៨ ខែចុងក្រោយនេះ ហើយសូមជូនពរឱ្យលោកទទួលជោគជ័យនាពេលអនាគត ។ លោក Duncan Ferguson ដែលជាគ្រូឈុត B នឹងត្រូវមកដឹកនាំក្រុមសម្រាប់ការប្រកួតជាមួយក្រុម Chelsea នៅថ្ងៃសៅរ៍ ។ ក្លិបមានគោលបំណងបញ្ជាក់ពីអ្នកចាត់ការអចិន្រ្តៃយ៍ថ្មីឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ” ៕

    លោក Duncan Ferguson

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី