
យុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំ បានក្លាយជាជើងឯកថ្នាក់ខេត្តនៃពានសម្ដេចហ៊ុនសែនឆ្នាំ២០១៨ តាមរយៈជ័យជម្នះ ២-១ លើក្រុមគីរីវង់សុខសែនជ័យ នាយប់នេះ។
ពីរគ្រាប់របស់ U18 បាទី កើតឡើងដោយការស៊ុតវាយបករបស់ ឡុង ម៉េងហាវ ក្នុងនាទី២៤ និង សៀន សុភក្ត្រា ក្នុងនាទី៤៩ ក្រោយ អ៊ិន វិច្ឆិកា ស៊ុតនាំមុខក្នុងនាទីទី៥ ។ ក្រុមជើងឯក ទទួលបានពានជើងឯក១, មេដាយមាស៣០គ្រឿង និងថវិកា១៥លានរៀល។ ក្រុមជើងឯករង គីរីវង់សុខសែនជ័យ ទទួលបានមេដាយប្រាក់៣០គ្រឿង និងថវិកា៧.៥លានរៀល ។ ក្រៅពីនេះ លោក Musashi Mizushima គ្រូបង្គោលក្រុមU18បាទី ត្រូវបានជ្រើសរើសជាគ្រូបង្វឹកល្អជាងគេ និងទទួលបានថវិកាលើកទឹកចិត្តចំនួន៥០ម៉ឺនរៀល។
កីឡាករ ហ៊ុល គឹមហ៊ុយ របស់ក្រុមU18 បាទី ត្រូវបានជ្រើសរើសជាអ្នកចាំទីល្អជាងគេ និងទទួលបានថវិកាលើកទឹកចិត្តចំនួន ៥០ ម៉ឺនរៀល។ កីឡាករ កែវ ណារ៉ូ របស់ក្រុមយុវជនក្រសួងការពារជាតិ ក្លាយជាកីឡាករទាត់បញ្ចូលទីបានច្រើនជាងគេ ដោយរកបាន ១២ គ្រាប់ និង ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន៥០ម៉ឺនរៀលដូចគ្នា៕
ខាងក្រោមនេះជាវិដេអូលើកពានរបស់ U18 បាទី៖
ទីបំផុតទៅ ក្រុមសាលាបាល់ទាត់ជាតិអាយុក្រោម១៨ឆ្នាំ គ្រងជើងឯកពានសម្ដេចតេជោថ្នាក់ខេត្ត
ទីបំផុតទៅ ក្រុមសាលាបាល់ទាត់ជាតិ អាយុក្រោម១៨ឆ្នាំ គ្រងជើងឯកពានសម្ដេចតេជោថ្នាក់ខេត្តដោយជោគជ័យ ក្រោយយកឈ្នះគូប្រជែង គីរីវង់សុខសែនជ័យ ប្រផុតប្រផើយ ២-១ លើវាលស្មៅកីឡដ្ឋាន ខ.ភ.ម នាយប់ថ្ងៃទី២៣ ឧសភា ខណៈគ្រូបង្វឹក និង អ្នកចាំទី U18 បាទី ឈ្នះពានឯកត្តជនរៀងខ្លួន។ អត្ថបទបន្ថែម៖ http://cncc-football.com/article/?tid=195&id=
Posted by CNCC – គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា on Wednesday, 23 May 2018
ដោយ៖តារា
ប្រភព៖ CNCC