Huawei សម្រេចផ្អាកការដាក់លក់ស្មាតហ្វូនថ្មីរបស់ខ្លួននៅកោះតៃវ៉ាន់ ក្រោមហេតុផលមួយ

76930
  • ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei បានលុបចោលការដាក់លក់នូវស្មាតហ្វូនថ្មី និងនាឡិកាឌីជីថលរបស់ខ្លួននៅកោះតៃវ៉ាន់ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងតៃប៉ិ បានដាក់បម្រាមបណ្តោះអាសន្នលើផលិតផលមួយចំនួនរបស់ Huawei ដែលមានសរសេរពាក្យលើផលិតផលទាំងនោះថា “Taiwan, China” ឬ “Chinese Taipei” មានន័យថា កោះតៃវ៉ាន់ចិន ឬចិនតៃប៉ិ ជាប្រទេសចិនតែមួយ ។​

    គណៈកម្មការទំនាក់ទំនងជាតិតៃវ៉ាន់ (NCC) បាននិយាយថា ការហាមឃាត់ជាបណ្តោះអាសន្ននូវម៉ូឌែល P30, P30 pro និង Nova 5T របស់ក្រុមហ៊ុន Huawei នៅតែមានប្រសិទ្ធភាពដដែលដោយសារក្រុមហ៊ុនមិនទាន់ផ្លាស់ប្តូរពាក្យនៅលើផលិតផលរបស់ខ្លូន ។
    គេសង្កេតឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះភាគច្រើននៃក្រុមហ៊ុនដែលមានម៉ាកល្បីៗនៅលើពិភពលោក រាប់ទាំងក្រុមហ៊ុនអាកាសចរណ៍ និងសណ្ឋាគារ ជាដើមបានបង្ហាញជំហរគាំទ្រទីក្រុងប៉េកាំង ដោយផ្លាស់ប្តូរចំណាត់ថ្នាក់របស់តៃវ៉ាន់នៅលើគេហទំព័ររបស់ពួកគេទៅជា “ចិនកោះតៃវ៉ាន់ ឬចិនតៃប៉ិ” វិញ ។

    សូមបញ្ជាក់ថា ទីក្រុងប៉េកាំង បានចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួនហើយបានប្តេជ្ញាថា នឹងដណ្តើមកាន់កាប់ដោយបង្ខំប្រសិនបើចាំបាច់បើទោះបីជាភាគីទាំងពីរត្រូវបានគ្រប់គ្រងដាច់ដោយឡែកពីគ្នាអស់រយៈពេល ៧ ទសវត្សចុងក្រោយក៏ដោយ ៕

    ដោយ៖ បូណា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី