
Diego Maradona បានបង្ហាញពីការកោតសរសើររបស់គាត់ចំពោះ Mohamed Salah ដែលបាននិយាយទៅកាន់ស្ថានីយទូរទស្សន៍ផ្កាយរណប Abu Dhabi Sports ថា៖ “Mohamed Salah គឺជាកីឡាករដ៏អស្ចារ្យគាត់មានល្បឿនលឿន ហើយការប្រតិកម្ម និង ការគិតរបស់គាត់គឺរហ័សរហួនផងដែរ។ គាត់គឺជាកីឡាករល្អក្នុងការវាយលុក ហើយ ការបញ្ចូនបាល់ដ៏ឥតខ្ចោះសម្រាប់មិត្តរួមក្រុមរបស់គាត់គឺ Roberto Firmino រឹតតែល្អ ហើយខ្ញុំគិតថាគាត់នឹងក្លាយជាតារាមួយក្នុងចំណោមកីឡាករឆ្នើមនៅក្នុងប្រទេសរុស្ស៊ីសម្រាប់ការប្រកួត World Cup ២០១៨ នេះ “។
នៅពេលសួរថាតើកីឡាករអេហ្ស៊ីបពិតជាអាចប្រជែងជាមួយកីឡាករ Lionel Messi របស់ក្លិប Barcelona និង Cristiano Ronaldo របស់ក្រុម Real Madrid សម្រាប់ការដណ្ដើមពាន Ballon d’Or ឆ្នាំ ២០១៨ ដែរឬទេ? លោក Maradona បានឆ្លើយយ៉ាងខ្លីថា៖ “បាទ” ។
វិរះបុរសអាហ្សង់ទីនរូបនេះបានបញ្ជាក់ពីភាពអយុត្តិធម៌នៃនិន្នាការនៃការប្រកួតកីឡាបាល់ទាត់ទំនើបដែលមិនបានកោតសរសើរដល់កីឡាករដទៃទៀតហើយលោកបាននិយាយថា៖ “អ្នកគ្រាំទ្រគ្រាន់តែរំពឹងថា Messi និង Ronaldo នឹងទទួលបានពានរង្វាន់នេះ ប៉ុន្តែពួកគេមិនបានឃើញ Neymar , Salah និង Zlatan Ibrahimovic នោះទេ ប៉ុន្តែវាគួរតែមានច្រើនជាងនេះ”៕
ដោយ៖តារា