ចាប់បានរថយន្តដឹកលើសទម្ងន់ ២៥៥គ្រឿង និងពិន័យជាង ៥០០លានរៀលក្នុងខែវិច្ឆិកាឆ្នាំ២០១៩

27352
  • ក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន ២៥៥គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៥៣២,៨០០,០០០ រៀល ។

    គួរឱ្យដឹងផងដែរថា ចំនួនរថយន្តដែលចាប់បានទាំងនេះ មានការកើនឡើងចំនួន ៤៣ គ្រឿង គឺពី ២១២ គ្រឿង ក្នុងខែតុលា មក ២៥៥ គ្រឿង ក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ ។ ក្នុងចំណោមរថយន្តដែលចាប់បាននោះ ផ្ទុកលើសទម្ងន់ចាប់ពី ៥តោន រហូតដល់ ៣៤តោន ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី