Rivaldo៖ ក្លឹប Barcelona គួរតែចុះហត្ថលេខាជាមួយ Salah នៅរដូវក្តៅនេះជាដាច់ខាត

9516

Rivaldo មិនបានស្ទាក់ស្ទើរក្នុងការដាក់ឈ្មោះកីឡាករដែល Barcelona គួរតែទិញសម្រាប់រដូវកាលក្រោយនេះឡើយ ។ វិរះបុរសរបស់ប្រេស៊ីលរូបនេះជឿជាក់ថា Salah គឺស្ទើរតែនៅលើកម្រិតកីឡាករ Messi និង Ronaldo ទៅទៀយ ប្រសិនបើមិនមាននៅទីនោះ ( Liverpool ) ។

Image result for Rivaldo

សួរដោយសារព័ត៌មាន Daily Mail ដែលថា តើ កីឡាករនៅក្របខ័ណ្ឌ Premier League រូបនេះ Barcelona គួរតែចុះហត្ថលេខានៅរដូវក្តៅនេះដែរឬទេ? លោក Rivaldo បានឆ្លើយថា៖ “ច្បាស់ណាស់ថា Salah គាត់ជាកីឡាករដ៏អស្ចារ្យម្នាក់គាត់ជាអ្នកផ្លាស់ប្តូរការប្រកួត” ។

Image result for Salah

បន្ទាប់មកកីឡាករប្រេស៊ីលរូបនេះត្រូវបានសួរទៀតថា តើកីឡាកររបស់អេហ្ស៊ីបរូបនេះ មានកម្រិតស្មើជាមួយនឹង Messi និង Ronaldo ដែលល្អបំផុតក្នុងជំនាន់នេះដែរឬទេ? គាត់គ៏បានឆ្លើយថា៖ “បើសិនជាគាត់មិននៅទីនោះគាត់ពិតជាខិតជិតកម្រិតនោះមែនទែន តែគាត់ត្រូវតែរក្សាទម្រង់លេងឲ្យដូចឥឡូវនេះ ។ នៅក្នុងការប្រកួតជើងឯកផ្សេងទៀត វាមិនមែនគ្រាន់តែជាការឈ្នះពានរង្វាន់មួយនោះទេ “។

Related image

ខណៈដែលលោកបានបង្ហាញឱ្យដឹងថា Salah យ៉ាងហោចណាស់ក៏ប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំងនៅក្នុងក្របខ័ណ្ឌ Premier League បើប្រៀបធៀបទៅនឹងក្របខ័ណ្ឌ La Liga ផងដែរ។ លោកបន្ថែមទៀតថា៖ “គេត្រូវតែរក្សាអ្វីដែល Ronaldo និង Messi រក្សាទុកអស់រយៈពេល ១០ ឆ្នាំ ។ គាត់ខិតជិតនឹងពួកគេហើយ ។ ក្របខ័ណ្ឌ Premier League គឺមានការប្រកួតប្រជែងខ្លាំងជាងពានរង្វាន់ Laliga ” ៕

ដោយ៖តារា

ប្រភព :
tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី