
Arturo Vidal ត្រូវបានគេរំពឹងថានឹងចាកចេញពីក្រុម Bayern Munich នៅរដូវក្តៅនេះ ។ Man Utd កំពុងចាប់អារម្មណ៍ទៅលើកីឡាករសញ្ជាតិឈីលីរូបនេះ ខណះ បិសាចក្រហមនឹងត្រូវប្រកួតប្រជែងជាមួយក្លឹបរួមលីគ Chelsea ដើម្បីការចុះហត្ថលេខាជាមួយកីឡាររូបនេះ ។
កីឡាករវ័យ ៣១ ឆ្នាំរូបនេះនឹងចាកចេញពីក្លឹប Bayern បន្ទាប់ពីបានចំណាយពេល ៣ ឆ្នាំជាមួយក្លឹបជើងឯកក្របខ័ណ្ឌ Bundesliga ។ យោងទៅតាមការសែត Bild របស់អាល្លឺម៉ង់បានឲ្យដឹងថា គាត់ចង់ផ្លាស់ទៅកាន់ក្របខ័ណ្ឌ Premier League ។ ក្លិប Bayern ត្រូវបានរំពឹងថានឹងលក់ Vidal យ៉ាងហោចណាស់ក្នុងតម្លៃខ្លួន ៣៥ លានអឺរ៉ូ ។ កីឡាករសញ្ជាតិឈីលីដែលបច្ចុប្បន្នកំពុងតែជាពីរបួសជង្គង់នោះមានកិច្ចសន្យាជាមួយក្លឹបនេះរហូតដល់ឆ្នាំ ២០១៩ ឯណោះ ។
ទោះបីជាយ៉ាងណាក៏ដោយយោងទៅតាមអ្នកកាសែតកីឡាលោក Maks Cardenas បានបញ្ជាក់ថា ខ្សែបម្រើ Vidal គឺចង់ផ្ទេរទៅកាន់ក្លឹបបីសាចក្រហម Man United ជាងផ្ទេរទៅកាន់ក្លឹបតោខៀវ Chelsea ៕
ដោយ៖តារា