
ប្រធានក្រុមរបស់ក្លិប Real Madrid បាននិយាយអំពីរដូវកាលរបស់ក្លិប Barcelona ។ កីឡាករ Ramos បានថ្លែងនៅក្នុងបទសម្ភាសន៍មួយជាមួយ Cadena COPE ថា៖ “ប្រសិនបើ Real madrid ឈ្នះជើងឯក Champions League នោះវានឹងល្អលើសពានទាំងពីររបស់ក្រុម Barcelona “។
Ramos បន្តទៀតថា៖ “ពួកគេមានភាពសក្ដិសមជាមួយពានរង្វាន់ទាំងពីររបស់ពួកគេ ប៉ុន្តែប្រសិនបើគូប្រជែងផ្ទាល់របស់គេឈ្នះជើងឯក Champions League នោះភាពរឹងមាំរបស់ពួកគេនឹងត្រូវផ្លាស់ប្តូរ”។
Barcelona បានឈ្នះពានរង្វាន់ La Liga និង Copa del Rey នៅរដូវកាលនេះ ខណៈដែលក្រុម Real Madrid មានឱកាសឈ្នះពានរង្វាន់ Champions League ជាលើកទីបីជាប់ៗគ្នា។
ដោយ៖តារា