
គ្រូបង្វឹកក្លឹបមេឃខៀវ Manchester City បានស្វាគមន៍អ្នកចាត់ការថ្មីរបស់ Arsenal ។ ជំនួយការរបស់គាត់គឺលោក Mikel Arteta គឺខិតជិតណាស់ក្នុងឱកាសក្លាយជាអ្នកចាត់ការថ្មីរបស់ក្លឹបកាំភ្លើងធំ Arsenal ប៉ុន្តែអ្វីៗត្រូវបំផ្លាញ់អស់ដោយលោក Unai Emery អតីតអ្នកចាត់ការក្លឹប PSG ។
លោក Pep Guardiola បាននិយាយថា៖ “Emery គឺជាអ្នកចាត់ការកំពូលហើយអាជីពរបស់គាត់គឺជោគជ័យណាស់ ហើយគាត់បានធ្វើយ៉ាងល្អឥតខ្ចោះនៅក្នុងប្រទេសអេស្ប៉ាញជាមួយក្រុមជាច្រើនដូចជា Valencia, Sevilla ហើយគាត់បានធ្វើបានយ៉ាងល្អនៅក្នុងប្រទេសបារាំងដូចគ្នា ដូច្នេះសូមស្វាគមន៍មកកាន់ប្រទេសអង់គ្លេស” ៕
ដោយ៖តារា