
លោក Aurelio De Laurentiis បានជូនពរដល់គ្រូបង្វឹកវ័យ ៥៩ ឆ្នាំរូបនេះនៅក្នុងការខិតខំប្រឹងប្រែងនាពេលកន្លងមករបស់គាត់ ខណៈពេលដែលទឹកដី Stamford Bridge ជាទិសដៅរបស់គាត់។
លោក Maurizio Sarri បានបោះជំហានទៅមុខក្នុងការតែងតាំងជាអ្នកចាត់ការក្រុមតោខៀវ ខណៈដែលប្រធានក្លិប Napoli បានបញ្ជាក់ពីការចាកចេញរបស់គាត់ពីក្លឹបតាមរយៈការប្រកាសលាគ្នា។ លោក Aurelio De Laurentiis មានការខកចិត្តជាមួយនឹងការបដិសេធរបស់គ្រូបង្វឹករបស់គាត់ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីជាមួយក្លឹបនៅរដូវក្តៅនេះចំពេលដែលគាត់មានការព្រួយបារម្ភថាគាត់អាចនឹងចាកចេញទៅកាន់ប្រទេសអង់គ្លេសហើយឥឡូវនេះបានបញ្ជាក់ច្បាស់ហើយថា លោក Sarri នឹងចាកចេញពិតមែន ។
គាត់បានសរសេរថា៖ “ខ្ញុំសូមថ្លែងអំណរគុណដល់លោក Maurizio Sarri សម្រាប់ការរួមចំណែកដ៏មានតំលៃរបស់គាត់ចំពោះបុព្វហេតុក្លឹប Napoli ។ គាត់បាននាំសេចក្ដីអំណរនិងកិត្យានុភាពដល់ក្រុមអ្នកគាំទ្រក្លឹប Napoli ជុំវិញពិភពលោកជាមួយនឹងម៉ាកបាល់ទាត់ដែលធ្វើឱ្យមានការចាប់អារម្មណ៍ដែលបានធ្វើឱ្យមានការសរសើរពីគ្រប់កន្លែងទាំងអស់”។
ទន្ទឹមនឹងនេះដែរលោក Antonio Conte នឹងត្រូវចាកចេញពីកីឡដ្ឋាន Stamford Bridge បន្ទាប់ពី Chelsea មិនអាចការពារពានរង្វាន់ក្របខ័ណ្ឌ Premier League របស់ពួកគេបាន និង បានបរាជ័យក្នុងការបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំងបួនថែមទៀតផង ។ ទោះបីជាគាត់បានឈ្នះពានរង្វាន់ FA Cup ដោយបានផ្តួលក្រុម Manchester United ១-០ នៅក្នុងវគ្គផ្តាច់ព្រ័ត្រក៏ដោយ ។ ការចាកចេញរបស់គាត់ត្រូវបានកំណត់ដើម្បីបើកទ្វារឱ្យលោក Sarri មកជំនួសវិញម្ដង ។
ទោះបីជាយ៉ាងណាក៏ដោយក្រុមតោខៀវប្រឈមនឹងការប្រកួតប្រជែងលើគ្រូបង្វឹកអ៊ីតាលីវ័យ ៥៩ ឆ្នាំរូបនេះ ជាមួយនឹងការចាប់អារម្មណ៍របស់ក្លឹប Zenit St Petersburg ៕
ដោយ៖តារា