រង់ចាំអ៊ុតទាំងអស់គ្នា! កម្មវិធីចាប់គូវគ្គចែកពូលពាន AFC Cup ២០២០ នឹងធ្វើឡើងនៅថ្ងៃស្អែកនេះ

117157
  • ការចាប់គូវគ្គចែកពូលពានរង្វាន់ AFC Cup រដូវកាល២០២០ នឹងធ្វើឡើងនៅម៉ោង ២រសៀលថ្ងៃអង្គារ ទី១០ ខែធ្នូ នាស្នាក់ការកណ្ដាលសហព័ន្ធបាល់ទាត់អាស៊ី នាទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមពីតំណាងសហព័ន្ធតាមប្រទេសជាសមាជិក និងតំណាងក្លិបមានកៅអីប្រកួត ។

    សម្រាប់ក្រុមត្រូវចូលរួមពីកម្ពុជា គឺព្រះខ័នរាជស្វាយរៀង ដែលជាម្ចាស់ជើងឯកក្របខណ្ឌ Metfone Cambodian League រដូវកាល២០១៩ ហើយត្រូវប្រជែងជាមួយក្រុមជើងឯករងឡាវ Master 7 ក្នុងវគ្គជម្រុះ Play-Off ។ ប្រសិនបើក្រុមជើងឯក MCL ពីរសម័យនេះឈ្នះនៅវគ្គ Play-Off នឹងឆ្លងទៅវគ្គចែកពូលដែលក្លិប Ho Chi Minh City, Than Quang Ninh (វៀតណាម), Ceres-Negros, Kaya-IIloilo (ហ្វីលីពីន), Tampines Rovers, Hougang United (សិង្ហបុរី), Bali United (ឥណ្ឌូនេស៊ី), Shan United (មីយ៉ាន់ម៉ា) និង Lao Toyota (ឡាវ) រង់ចាំរួចស្រេច ។

    គួរបញ្ជាក់ឱ្យដឹងផងដែរថា វគ្គ Play-Off សម្រាប់ក្លិបនៅតំបន់អាស៊ាន ជើងទីមួយនឹងត្រូវធ្វើឡើងពីចន្លោះថ្ងៃទី២១-២២ មករា និងជើងទីពីរ ថ្ងៃទី២៨-២៩ មករា ឆ្នាំ២០២០ខាងមុខនេះ ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី