ភ្នាក់ងារ៖ វាមិនប្រាកដថា Zlatan Ibrahimovic នឹងត្រឡប់ទៅកាន់ប្រទេសអ៊ីតាលីវិញនោះទេ

24205
  • ភ្នាក់ងារកីឡាករលោក Mino Raiola បាននិយាយថា ការវិលត្រឡប់របស់កីឡាករជើងចាស់ Zlatan Ibrahimovic ទៅកាន់ក្របខណ្ឌ Serie A វិញ មិនមែនជារឿងដែលគួរឱ្យទុកចិត្តនោះទេ ។

    ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតដែលផុតកុងត្រាជាមួយក្លឹប LA Galaxy នៅដំណាច់ឆ្នាំនេះ ហាក់ដូចជាបង្ហើបថា គាត់នឹងវិលត្រឡប់ទៅកាន់ប្រទេសអ៊ីតាលីវិញ ដែលជាកន្លែងគាត់ធ្លាប់លេងនៅក្លឹប Juventus, AC Milan និង Inter Milan កាលពីពេលកន្លងទៅ  ខណះ Zlatan Ibrahimovic បានប្រកាសនៅលើបណ្តាញសង្គមបណ្តាញរបស់ខ្លួនកាលពីពេលថ្មីៗនេះថា៖​ “ ជួបអ្នកឆាប់ៗនៅអ៊ីតាលី ” ។

    ប៉ុន្តែស្របពេលដែលមានពាក្យចចាមអារ៉ាមនៅតែបន្តផ្សាភ្ជាប់នឹងខ្សែប្រយុទ្ធវ័យ ៣៨ ឆ្នាំរូបនេះជាមួយនឹងការផ្លាស់ត្រឡប់ទៅប្រទេសអ៊ីតាលីវិញ ស្របពេលក្រុមធំៗដូចជា AC Milan, Bologna និង Napoli សុទ្ធសឹងតែបង្ហាញចំណាប់អារម្មណ៍ធ្វើការចុះហត្ថលេខារបស់អតីតកីឡាកររបស់ PSG និង Barcelona រូបនេះ ខណះលោក Raiola បានអះអាងថា ប្រសិនបើមានក្លឹបនៅប្រទេសផ្សេងណាទាក់ទងមក ក៏ Ibrahimovic ពិចារណាផ្ទេរទៅលេងឱ្យដែរ ។

    ភ្នាក់ងាកីឡាកររូបនេះបានបញ្ជាក់នៅក្នុង Gazzetta dello Sport ថា៖ ” ហេតុអ្វីខ្ញុំគួរធ្វើ? គេមិនបាននិយាយថា គាត់នឹងវិលត្រឡប់ទៅកាន់ប្រទេសអ៊ីតាលីជារឿងចាំបាច់នោះទេ ។ តើគាត់នឹងជ្រើសរើសក្លិបណាក្នុងចំណោមក្លឹបដែលចាប់អារម្មណ៍ទាំង៣? អ្នកណាដឹង យើងទាំងអស់គ្នាសុទ្ធតែជានៅទំនេរ ។ តើគាត់អាចចូលនិវត្តន៍បានទេ? ខ្ញុំនឹងមិននិយាយអ្វីទាំងអស់ ប៉ុន្តែវាមិនទំនងទេ ។ Ibra នៅតែល្អ ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី