Liverpool គ្រោងនឹងនាំយកអ្នកចាំទី Donnarumma ក្រោយពីវគ្គផ្ដាច់ព្រ័ត្រ UCL បានបញ្ចប់

17138
  • យោងតាមកាសែត Corriere dello Sport បានឱ្យដឹងថាក្លឹបហងក្រហម Liverpool នឹងនាំយកអ្នកចាំទី Gianluigi Donnarumma របស់ក្រុម AC Milan ក្រោយពីវគ្គផ្ដាច់ព្រ័ត្រ Champions League ។

    Image result for Donnarumma

    របាយការណ៍នេះបានឱ្យដឹងថាក្លិបហង្សក្រហមនឹងដាក់ដេញថ្លៃជាលើកដំបូងនូវតម្លៃខ្លួន ៣៥ លានផោន (ស្មើនឹង ៤៧ លានដុល្លារអាមេរិក) សម្រាប់អ្នកចាំទីវ័យ ១៩ ឆ្នាំរូបនេះដែលអាចនឹងត្រូវជំនួសកន្លែងអ្នកចាំទីជំនួស Loris Karius ។

    Related image

    ក្លឹប AC Milan ចង់លក់អ្នកចាំទីវ័យក្មេងរូបនេះក្នុងតម្លៃដល់ទៅ ៧០ លានអឺរ៉ូឯណោះ ប៉ុន្តែពួកគេបានទទួលស្គាល់ថាពួកគេប្រហែលជាត្រូវទទួលយកការដេញថ្លៃទាបជាងនេះ ក្រោយពីការធ្លាក់ទម្រង់លេងយ៉ាងខ្លាំងរបស់អ្នកចាំទី Donnarumma នៅរដូវកាល ២០១៧-១៨ កន្លងទៅនេះ ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី