មិនមែន Juve ,Man Utd ប៉ុន្តែក្លឹបយក្សមួយនេះ កំពុងឈានមុខគេក្នុងការចុះហត្ថលេខាលើតារាវ័យក្មេង Haaland

20764
  • បើយោងតាមរបាយការណ៍របស់ការសែត Calciomercato បានឱ្យដឹងថា ក្រុមខ្លាំងអាល្លឺម៉ង់ RB Leipzig កំពុងឈានមុខគេក្នុងការប្រជែងចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្លឹប RB Salzburg គឺកីឡាករ Erling Haaland ។

    កីឡាករវ័យ ១៩ ឆ្នាំ Erling Haaland ដែលកំពុងឡើងជើងខ្លាំង ត្រូវបានក្លឹបកំពូលៗជាច្រើននៅតំបន់អ៊ឺរ៉ុប សុទ្ធសឹងតែបង្ហាញបំណងប្រាថ្នាចង់បាន បន្ទាប់ពីតារាជើងស៊ុតវ័យក្មេងរូបនេះបង្ហាញទម្រង់លេងដ៏គួរឱ្យភ្ញាក់ផ្អើល ខណះក្រុមយក្សៗដូចជា Manchester United, Juventus និង Napoli សុទ្ធតែតាមប្រមាញ់សមាជិកក្រុមជម្រើសជាតិន័រវេសរូបនេះ ។ ប៉ុន្តែក្លិប Leipzig ត្រូវបានគេរាយការណ៍ថា ជាបេក្ខភាពកំពូលឈានមុខគេ សម្រាប់ការចុះហត្ថលេខាលើ Haaland ហើយការផ្ទេរអាចនឹងកើតឡើងនៅដើមខែមករាឆ្នាំ២០២០នេះ ។

    សូមជម្រាបឱ្យដឹងផងដែរថា ខ្សែប្រយុទ្ធកំពុងលេចធ្លោ Erling Haaland បានជួយឱ្យក្រុមខ្លាំងអូទ្រីស RB Salzburg ឈរកំពូលតារាងនៃក្របខណ្ឌ Austrian Football Bundesliga រដូវកាល២០១៩-២០នេះ ដោយស៊ុតបញ្ចូលទីបានចំនួន ២៤គ្រាប់ និង Assists ៤ដង ក្នុងការបង្ហាញសរុប ១៩ប្រកួត ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី