
ការសែតដ៏ល្បី La Repubblica បាននិយាយថាក្លឹប Paris Saint-Germain គ្រោងនឹងផ្តល់ឱ្យអ្នកចាំទី Gianluigi Buffon ដែលមានវ័យ ៤០ ឆ្នាំនូវកិច្ចសន្យារយៈពេល ៤ ឆ្នាំ។
អ្នកចាំទីជើងចាស់រូបនេះបានចាកចេញពីក្លឹប Juventus ប៉ុន្តែត្រូវបានគេរំពឹងថានឹងបន្តអាជីពរបស់ខ្លួនជាមួយនឹងការចាប់អារម្មណ៍របស់ក្លឹបនៅលីគប្រទេសអង់គ្លេស និង បារាំង។ បើទោះបីជាគាត់មានអាយុច្រើនក៏ដោយក៏ PSG កំពុងតែផ្តល់ជូនអ្នកចាំទីនូវកិច្ចសន្យារយៈពេល ៤ ឆ្នាំក្នុងក្តីសង្ឃឹមថាគាត់នឹងរក្សាអាជីពរបស់គាត់សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសកាតា ៕
ដោយ៖តារា